Wednesday, May 25, 2016

លោកជំទាវ ពុំ ចន្ទីនី នាំអំណោយកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋ ១០៨គ្រួសារ ត្រូវខ្យល់កន្ត្រាក់

13241150_1003580149697440_5474829984883624356_n

News New: នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ជាតំណាងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  និងសហការី ព្រមទាំងសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា  ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១០៨គ្រួសារ មកពី ១១ភូមិ ៥ឃុំ ក្នុងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងបវេនវត្តពោធិ៍សម្ភារ។
លោកជំទាវ អគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងនាំនូវសារមួយចំនួនរបស់សម្តេចប្រធាន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលមានខ្លឹមសារ ៖
១-គ្រោះមហន្តរាយមានច្រើនប្រភេទគឺ
- គ្រោះមហន្តរាយដោយធម្មជាតិ
- គ្រោះមហន្តរាយបង្កដោយមនុស្សមានដូចជា៖ ភ្លើងឆេះផ្ទះ គ្រោះថ្នាក់ចរាចរណ៍ ជាពិសេសគ្រោះថ្នាក់ ដោយយថាហេតុផ្សេងៗ ដោយគ្មានការប្រុងប្រយ័ត្ន ។
២- ក្នុងស្ថានភាព ដែលប្រជាពលរដ្ឋ កំពុងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ កាកបាទក្រហមកម្ពុជា នឹងបង្កើនការផ្តល់ស្រះ អណ្តូង ស្តារស្រះជួសជុលអណ្តូង ដើម្បីជួយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋយើង ។
៣- សូមឲ្យបងប្អូនប្រជាពលរដ្ឋ ផ្តោតសំខាន់ទៅលើបញ្ហាសុខភាព ធ្វើយ៉ាងណាថែទាំសុខភាព គឺត្រូវចេះ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។
៤- ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅរកសេវាសុខាភិបាល ដើម្បីថែរក្សាផ្ទៃពោះ ហើយត្រូវទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ និងសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ។
អំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបាននៅពេលនោះរួមមាន ៖ សម្ភារ:ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ៕

13263898_1003580169697438_9112379670854045955_n

13265873_1003580039697451_2837402224590492037_n

13240020_1003580209697434_980904755915863787_n

13221078_1003580216364100_4887286990672675094_n

13308474_1003580106364111_3725816181895731330_o

13230313_1003580113030777_5944046644865863039_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

 

0 comments:

Post a Comment