Saturday, May 14, 2016

សសយក ស្រុកកញ្ច្រៀច ចុះសំអាតបរិស្ថាន

13178794_889808981164919_445972932348712274_n

News New: ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦នេះ ជាថ្ងៃឈប់សំរាកបុណ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដែលមានលោក ហួរ ឡូ ជាប្រធាន បានដឹកនាំក្រុមយុវជនចំនួន ១០០នាក់ ចុះសំអាតអនាម័យ និងបោសសំរាម ក្នុងទីធ្លាទីរួមស្រុកញ្ច្រៀច ដើម្បីបង្កើនបរិស្ថានអោយមានភាពស្រស់បំព្រង ប្រកបដោយអនាម័យល្អ ចៀសផុតពីជំងឺផ្សេងៗ ដែលបង្កឡើងដោយសំរាម និងភាពកខ្វក់នៃបរិស្ថាននោះ។ ការចូលរួមសំអាតបរិស្ថានរបស់ក្រុមយុវជន សសយកស្រុកនេះ ពុំមែនជាលើកទី១ នោះទេ គឺតែងតែធ្វើជាប្រចាំ ដើម្បីសុខភាពទាំងអស់គ្នា និងដើម្បីធ្វើគំរូសំរាប់ប្រជាពលរដ្ឋទូទៅផងដែរ។

News New សូមធ្វើកោតសរសើរចំពោះស្មារតីស្រលាញ់បរិស្ថានរបស់ក្រុមយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក កញ្ច្រៀច នៅពេលនេះ គឺពិតជាបានបង្ហាញថា ដើម្បីអោយបរិស្ថានស្អាត ត្រូវផ្តើមចេញពីគ្រប់គ្នា៕

13177455_889808857831598_754209567114289257_n

13226803_889808891164928_714387901021482803_n

13237732_889808777831606_6814815905221946273_n

13241415_889808824498268_3684268155265499894_n

13245243_889809011164916_6166268031298928914_n

13226830_889809104498240_2944727608744190223_n

អត្ថបទ៖ លោក មាស សុខុម

0 comments:

Post a Comment