Sunday, May 22, 2016

កុដិលេខ៣ វត្តនាគវ័ន ពុកផុយកំពុងជួសជុលទាំងខ្វះខាត

13282063_804882456308980_723086933_n

News New: ដោយសារទ្រាំទៅនឹងការលំបាកមិនបាន ព្រះភិក្ខុ វ៉ែន សុខផេង មេកុដិលេខ៣ វត្តនាគវ័ន ខណ្ឌទួលគោក រាជធានីភ្នំពេញ បានដឹកនាំ ព្រះសង្ឃនៅក្នុងកុដិ ជួសជុលបន្ទប់សឹងរបស់ព្រះសង្ឃជាច្រើនបន្ទប់នៅជាន់ទី១  ដើម្បីសំរួលដល់ការលំបាកត្រូវខ្យល់ ត្រូវភ្លៀង ព្រោះតែជញ្ជាំង ពុកផុយរហែករហុយ គ្រែចាស់ទ្រុឌទ្រោម។ ប៉ុន្តែការជួសជុលនេះ ព្រះភិក្ខុ វ៉ែន សុខផេង បានមានសង្ឃដីកាថា ព្រះអង្គគ្មានថវិកានោះទេ គឺរើសរក យកឈើចាស់ៗ និងទិញសំភារ:ផ្សេងៗ ដោយជំពាក់ប្រាក់គេប៉ុណ្ណោះ។

ព្រះភិក្ខុ វ៉ែន សុផេង បានមានសង្ឃដីកាបន្តទៀតថា ព្រះអង្គចង់សុំអំពាវនាវដល់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីជួយព្រះអង្គក្នុងការជួសជុលនេះដែរ តែ ព្រះអង្គ មិនដឹងថាគួរអំពាវនាវតាមរយ:អ្វី? ដូច្នោះមានតែផ្សព្វផ្សាយតាមរយ: គេហទំព័រ ព័ត៌មាន News New ដើម្បីស្វែងរកពុទ្ធបរិស័ទអ្នកមានចិត្ត ធម៌នានា ជួយឧបត្ថម្ភទាំទ្រក្នុងការជួសជុលនេះផង ។

ប្រសិនបើពុទ្ធបរិស័ទជិតឆ្ងាយ មានសទ្ធាជ្រះថ្លាជួយឧបត្ថម្ភ សូមទំនាក់ទំនងព្រះភិក្ខុ វ៉ែន សុខផេង មេកុដិលេខ៣ តាមទូរស័ព្ទ៖ ០៧០ ២១ ៣៣៣៣

បញ្ជាក់: កុដិលេខ៣ មានព្រះសង្ឃគង់នៅរៀនសូត្រចំនួន ១១អង្គ និងនិស្សិតស្នាក់នៅរៀនសូត្រចំនួន ៦នាក់៕

13281791_804882379642321_1284992279_n

13250426_804882416308984_2132595193_n

13275897_804882652975627_668694968_n

13278147_804882222975670_111661862_n

13282320_804882252975667_204027153_n

អត្ថបទ៖ អារុណ

0 comments:

Post a Comment