Tuesday, May 17, 2016

ពិធីបើកបវេសនកាលរបស់ពុទ្ធិកបឋមសិក្សាទាំង ៣កម្រង ក្នុងស្រុកព្រៃឈរ

13262282_606607426171590_533603393_o

News New: ពិធីបើកបវេសនកាលឆ្នាំ២០១៦-២០១៧ សាលាពុទ្ធិកបឋមសិក្សាទាំង ៣កម្រង របស់ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួមមាន៖ សាលាពុទ្ធិកបឋមសិក្សាវជិរៈវិទូ សាលាពុទ្ធិកបឋមសិក្សាជោតនារាម(គរ) និងសាលាពុទ្ធិកបឋមសិក្សាជោតនារាមសែន្យព្រះលាន ក្រោមអធិបតីភាព ព្រះគ្រូ "ចន្ទប្បញ្ញា" នង ពន្លក ព្រះអនុគណស្រុកព្រៃឈរ និងលោក ស្រី សុភ័ក្ត្រ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម លោក ទេព រាមមុនី អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ ព្រមទាំងមានការនិមន្តចូលរូមពីព្រះមន្ត្រីសង្ឃស្រុក នាយកគ្រប់កម្រង ព្រះចៅអធិកាវត្ត សមណៈសិស្ស-សិស្ស និងប្រធានក្រុមប្រឹក្សាស្រុក អនុប្រធានមន្ទីរធម្មការ ប្រធានការិយាល័យធម្មការ និងសាសនាស្រុកព្រៃឈរ សាស្ត្រាចារ្យ ឧទ្ទេសាចារ្យ អាចារ្យ គណៈកម្មការវត្ត សរុបទាំងអស់ចំនួនួន ២៥០អង្គ/នាក់។

សូមបញ្ជាក់ថា គណៈគ្រប់គ្រងសាលាពុទ្ធិកទាំង ៣កម្រងមានចំនួន ៩អង្គ/នាក់ គ្រូចំនួន ២៩អង្គ/នាក់ និងសមណសិស្ស-សិស្សចំនួន ៣៣៥អង្គ/នាក់៕

13262314_606607589504907_1036377828_o

13235032_606607572838242_746890328_o

13214747_606607546171578_1125119071_o

 

អត្ថបទ៖ វិន

0 comments:

Post a Comment