Recent Posts

Seo Services

ហេតុអ្វី វ៉ាន់ នីឡា ភ្ជាប់ពាក្យទាំងវ័យក្មេង? ដោយមិនខ្លាចបាត់ប្រជាប្រិយភាព

13260159_2054812764744178_8516301686852563027_n

News New: កញ្ញា វ៉ាន់ នីឡា តារាកំប្លែងស្រីវ័យក្មេងជាងគេ ក្នុងក្រុមកំប្លែងទូរទស្សន៍ CTN ដែលទស្សនិកជននិយមហៅថា ក្រុមកំប្លែងពែកមី នោះ នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៦នេះ បែរជាសំរេចចិត្តភ្ជាប់ពាក្យទាំងវ័យក្មេង។ ចំពោះ វ៉ាន់ នីឡា ជាតារាកំប្លែងស្រីក្មេង ដែលពូកែធ្វើបានគ្រប់ឈុតឆាក ហើយទស្សនិកជន តែងតែនាំគ្នានិយាយថា សមគ្នាណាស់ជាមួយនឹងនាយចឺម ទាំងការសំដែងជាមួយគ្នា និងរូបរាងខាងក្រៅ។ ប៉ុន្តែតាមការពិតអ្នកទាំងពីរគ្រាន់តែជាមិត្តរួមអាជីព ប៉ុណ្ណោះ គឺមិនមានអ្វីពាក់ព័ន្ធរឿងមនោសញ្ចេតនាស្នេហាឡើយ។ ជាការពិតណាស់ អ្នកសិល្ប:តែងស្រលាញ់រាប់អានគ្នា ខុសពីមនុស្សធម្មតា ព្រោះពួកគេត្រូវសំដែង ឈុតខ្លះត្រូវដើរតួធ្វើស្រលាញ់គ្នាជាសង្សារ ជាប្តីប្រពន្ធ និងរហូតមានឈុតឆាកខ្លះកំសត់វេទនាថែមទៀតផង។ ដូច្នោះមនោសញ្ចេតនាក្នុងការសំដែងនេះ ពេលខ្លះបានដិតជាប់ក្នុងអារម្មណ៍តួអង្គនីមួយៗរហូតដល់ក្រៅឆាកក៏មានដែរ។ ទិដ្ឋភាពបែបនេះ បានជាពេលខ្លះធ្វើអោយទស្សនិកជនមួយចំនួន មានការយល់ច្រឡំ ។ ជាទូទៅ អ្នកសិល្ប:ក្តី តារាកំប្លែងក្តី គេមិនសូវប្រញ៉ាប់ភ្ជាប់ ឬរៀបការទេ ព្រោះគេខ្លាចបាត់បង់ប្រជាប្រិយភាពពីទស្សនិកជន។ ដោយឡែក កញ្ញា វ៉ាន់ នីឡា ប្លែងពីគេ ឬក៏មានអាថ៌កំបាំងអ្វី?

សូមបញ្ជាក់ថា: កញ្ញា វ៉ាន់ នីឡា ជាកូនស្រីរបស់លោក សុវណ្ណរិទ្ធី ហៅលោកតា វិចទ័រ បានភ្ជាប់ពាក្យជាមួយកំលោះសង្សារមិនចាញ់តារាភាពយន្ត លោក ផន រង្សី កូនប្រុសរបស់លោក ភី សុគន្ធធី ម្ចាស់ផលិតកម្ម ផី សុគន្ធធី ល្ខោនបាសាក់ និងតន្ត្រី៕

13247950_1023255324395298_7276473664981443613_o

អត្ថបទ៖ លោក ម៉ៅ ស៊ីវន
ហេតុអ្វី វ៉ាន់ នីឡា ភ្ជាប់ពាក្យទាំងវ័យក្មេង? ដោយមិនខ្លាចបាត់ប្រជាប្រិយភាព ហេតុអ្វី វ៉ាន់ នីឡា ភ្ជាប់ពាក្យទាំងវ័យក្មេង? ដោយមិនខ្លាចបាត់ប្រជាប្រិយភាព Reviewed by Unknown on 12:10:00 AM Rating: 5

No comments:

Powered by Blogger.