Recent Posts

Seo Services

លោក សួន សេរីរដ្ឋា ថា សម រង្សី និង កឹម សុខា ធ្វើនយោបាយដើម្បីស៊ីឈ្នួលចាញ់ មិនមែនដើម្បីឈ្នះ

 

13247792_1334636913219364_4445294588548178782_o

News New: កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានសរសេរបង្ហោះក្នុងPage របស់លោក ដោយបង្ហាញចរិកនយោបាយរបស់សម្តេច ហ៊ុន សែន ឯកឧត្តម សម រង្សី និងឯកឧត្តម កឹម សុខា ថាគ្រប់រឿងនយោបាយរបស់ថ្នាក់ដឹកនាំទាំងបីរូបនេះ គ្រាន់តែជាការសំដែងដើម្បីបង្គ្រប់ទឹក អោយល្អមើលតែប៉ុណ្ណោះ។  ខាងក្រោមនេះ គឺជាខ្លឹមសាររបស់លោក សួន សេរីរដ្ឋា ៖

"លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ភ័យខ្លាចបំផុតនោះគឺ ខ្លាចគណបក្សសង្គ្រោះជាតិ បាត់អស់សំឡេងគាំទ្រហើយរលាយដូច គណបក្ស ហ្វ៊ុន ស៊ិន ប៉ិច ដែលដឹកនាំដោយ នរោត្តម រណឬទ្ធិ ! មិនមែនលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ខ្លាចបោះឆ្នោតចាញ់គណបក្សសង្គ្រោះជាតិទេ ។ ព្រោះបើបក្សសង្គ្រោះ ជាតិ រលាយអស់មានអ្នកគាំទ្រ ដូច ហ្វ៊ុនស៊ិនប៉ិច គឺលែងមាន បក្សបង្គ្រប់កិច្ច ចូលទៅបូកបង្គ្រប់ទឹកឲ្យបក្សប្រជាជន ទៀតហើយ ។ដូច្នោះហើយបានជាពេលនេះ លោក ហ៊ុន សែន ខំប្រឹងលេងល្ខោនសំដែងជាតួរកាច ហើយខាង សម រង្ស៊ី និងកឹម សុខា ខំសំដែងជាតួរឈឺសាច់ ដើម្បីសំដែងបន្តបោកយកចិត្តអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឲ្យអាណិតអាសូរតួរអង្គ ដែលកំពុងសំដែងឲ្យគេធ្វើ បាបនៅពេលនេះ ។ ការសំដែងល្ខោននយោបាយមួយឈុតៗ ដែលពួកគេសំដែងតាំង ពីឆ្នាំ ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ គឺដើម្បីបោកពលរដ្ឋអ្នកស្នេហាជាតិ និងអ្នកដែល ចង់បានការផ្លាស់ប្តូរប៉ុណ្ណោះ ។


សម រង្ស៊ី និងកឹម សុខា ធ្វើនយោបាយដើម្បីស៊ីឈ្នួលចាញ់ មិនមែនដើម្បីឈ្នះ និងដើម្បីការផ្លាស់ប្តូរតាមបំណងពលរដ្ឋខ្មែររាប់លាននាក់ ដែលចេញមកគាំទ្រនោះទេ។ បើពួកគេធ្វើនយោបាយដើម្បីឈ្នះ និងដើម្បីការផ្លាស់ប្តូរនោះ សម រង្ស៊ី និង កឹម សុខា ឈរការពារជ័យជំនះ ដែលពលរដ្ឋខ្មែរប្រគល់ឲ្យក្នុងឆ្នាំ២០១៣ នេះបានជោគ ជ័យហើយ ។ ដូច្នោះពេលនេះ បើពលរដ្ឋខ្មែរអ្នកស្នេហាជាតិ នៅតែបន្តរវ៉ល់ជាមួយក្រុមអ្នកនយោបាយ និងបក្សនយោបាយ ស៊ីឈ្នួលចាញ់ ដែលដឹកនាំដោយ សម រង្ស៊ី និង កឹម សុខា នេះតទៅទៀត គឺប្រទេសខ្មែរមិនមានឱកាសទទួលបានការផ្លាស់ប្តូរទេ" ។

តើបងប្អូនអ្នកអានយល់យ៉ាងណា?

អត្ថបទ៖ លោក ភោគ ថន(សារ៉ន)

លោក សួន សេរីរដ្ឋា ថា សម រង្សី និង កឹម សុខា ធ្វើនយោបាយដើម្បីស៊ីឈ្នួលចាញ់ មិនមែនដើម្បីឈ្នះ លោក សួន សេរីរដ្ឋា ថា សម រង្សី និង កឹម សុខា ធ្វើនយោបាយដើម្បីស៊ីឈ្នួលចាញ់ មិនមែនដើម្បីឈ្នះ Reviewed by Unknown on 5:58:00 PM Rating: 5

No comments:

Powered by Blogger.