Monday, May 30, 2016

ភាពដ៏អស្ចារ្យ ដែលជាទំលាប់អាក្រក់របស់ខ្មែរយើងមួយចំនួនតូច ក្រោយប្រកួតបាល់ទាត់ឈ្នះ

13321856_1001167113265050_2977410014523662176_n

News New: ក្រោយពីកម្មវិធី ប្រកួតបាល់ទាត់លក្ខណ:អន្តរជាតិ ដ៏អស្ចារ្យរវាងកីឡាករកម្ពុជា និងកីឡាករទីម័រ ពិតជាបានបន្សល់ទុកនូវភាពអស្ចារ្យ តាមរយ:ភាព ជោគជ័យរបស់កីឡាករកម្ពុជាយើងឈ្នះកីឡាករបរទេស និងមានយុវជន-នារី ប្រជាពលរដ្ឋខ្មែរ បរទេសចូលរួមទស្សនារាប់ម៉ឺននាក់ពេញពហុកីឡាដ្ឋានអូរឡាំងពិក ដែលជាមោទនភាពដ៏អស្ចារ្យបំផុតរបស់កម្ពុជា។ ព្រះរាជាណាចក្រកម្ពុជា ជាទឹកដីសុវណ្ណភូមិ ដែលប្រវត្តិដ៏យូរលង់ផូរផង់មកហើយ។ ជាងនេះទៅទៀត អ្វីដែលបាន បន្ទាប់ពីភាពអស្ចារ្យនៃការប្រកួតបាល់ទាល់នេះ គឺសំរាមដ៏គួរអោយខ្ពើម ដែលបងប្អូនយើងបានបន្សល់ទុក ដោយភាពខ្ជីខ្ជារ និងខ្វះការពិចារណា មិនយល់ពីអ្វីទៅដែលហៅថា បរស្ថានល្អ អនាម័យល្អ សុខភាពល្អ ទីក្រុងល្អ ប្រទេសជាតិល្អនោះ ។ ទាំងអស់នេះ គួរណាស់ខ្មែរយើងមួយចំនួនតូច ដែលចូលចិត្តបំពុលបរិយាកាសនេះ មេត្តាភ្ញាក់រលឹកឡើងវិញ នាំគ្នាថែរក្សាអនាម័យ ដែលជាសេចក្តីថ្លៃថ្នូររបស់មនុស្ស ដើម្បីអោយទីក្រុងមានអនាម័យល្អ សោភ័ណភាពស្រស់បំព្រង និងសុខភាពល្អទាំងអស់គ្នា យកសំរាមដែលជាកាកសំណល់របស់ខ្លួន ដើរពីរបីជំហានយកទៅបោះក្នុងធុងសំរាមដោយសេចក្តីអនុគ្រោះផងចុះ។ ចំណែកអ្នកលក់ដូរ កុំចង់បានលុយ ហើយទុកសំរាមចោលយករួចខ្លួន ដោយខ្វះការទទួលខុសត្រូវនោះ៕

13319945_1001167106598384_2599615576797476462_n

អត្ថបទ៖ អារុណ

0 comments:

Post a Comment