Sunday, May 8, 2016

សមត្ថកិច្ចមិនអោយអ្នកពាក់ឈុតខ្មៅឆ្លងកាត់ផ្លូវទៅកាន់គុកព្រៃស?

13165927_804582019643863_5109255926307966420_n

News New:  សមត្ថកិច្ចរាជធានីភ្នំពេញ បានដាក់កំលាំងឃ្លាំមើល និងឃាត់ប្រជាពលរដ្ឋដែលស្លៀកពាក់ខ្មៅ ហើយចង់ធ្វើដំណើរឆ្លងកាត់នានា សំដៅទៅកាន់ពន្ធនាគារព្រៃស ដោយខ្លាចមានការជួបប្រមូលផ្តុំគ្នា ដើម្បីធ្វើការទាមទារអោយមានការដោះលែងជនសង្ស័យមួយចំនួន ដែលតុលាការឃុំខ្លួនជាបណ្តោះអាសន្ន ស្របពេលមានការប្រកាសផ្សព្វផ្សាយពីសមាគម និងអង្គការសង្គមស៊ីវិលមួយចំនួនតូច អោយប្រជាពលរដ្ឋស្លៀកពាក់ឈុតខ្មៅ ចាប់ពីថ្ងៃចន្ទនេះ ដើម្បីទាមទារអោយមានការដោះលែងមន្ត្រិអង្គការសង្គមស៊ីវិល និងអគ្គលេខាធិការរងនៃគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ។ ក្រៅពីនេះ កំលាំងសមត្ថកិច្ចត្រូវបាន រួចជាស្រេចក៏ការទប់ស្កាត់ការប្រមូលផ្តុំពាក់ឈុតខ្មៅនេះ ដើម្បីរក្សាសន្តិសុខជូនប្រទេសជាតិ។

សកម្មភាពពីផ្ទុយគ្នារវាងក្រុមសមាគម អង្គការសង្គមស៊ីវិលមួយចំនួនតូច និងក្រុមសមត្ថកិច្ចនៅពេលនេះ News New យល់ឃើញថា គឺជាការបង្កាត់ភ្លើងសង្គមផ្ទៃក្នុងប្រទេស ពីគ្មានអ្វីសោះអោយទៅជាមានរឿងរ៉ាវគួរអោយខ្លាច។ ករណីទី១៖ សំរាប់បណ្តា សមាគម និងអង្គការសង្គមស៊ីវិលុមួយចំនួនតូច ដែលផ្សេព្វផ្សាយអោយមានយុទ្ធនាការស្លៀកពាក់ឈុតខ្មៅនេះ គឺកំពុងតែបំផុសប្រជាពលរដ្ឋអោយដើរទៅរកសម័យ ប៉ុល ពត ជាលើកទី២ និងបង្កភាពចលាចលក្នុងប្រទេស ដែលជំរើសនៃការដោះស្រាយដោយសន្តិវិធីមាន មិនព្រមយកមកប្រើ។ ករណីទី២៖ សមត្ថកិច្ច មិនគួរធ្វើអ្វីដែលបង្កជាភាពធំដុំពេកធ្វើអោយប្រជាពលរដ្ឋភ្ញាក់ផ្អើលនោះឡើយ ព្រោះវាអាចបង្កជាភាពជ្រួលច្របល់ និងបង្កអោយប្រជាពលរដ្ឋមានការភ័យខ្លាចទៅវិញ។ ពិសេសសូមកុំអោយមានការចាប់ច្រឡំ លើប្រជាពលរដ្ឋណា ដែលគាត់ស្លៀកពាក់ខ្មៅដែរ ប៉ុន្តែគាត់មិនដឹងពីរឿងនេះនោះ។ សូមរក្សានូវសុខសន្តិភាពទាំងអស់ ក្នុងនាមជាខ្មែរឈាមជ័រតែមួយ ដោយជ្រើសរើសការដោះស្រាយមួយដោយសន្តិវិធី ជាសជាងការបង្កចលាចល និងអំពើហិង្សាផ្សេងៗនោះអោយសោះ៕

13173758_804582032977195_2958635402840156851_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment