Monday, May 9, 2016

ឯកឧត្តម ស៊ុន ចាន់ថុល បង្ហាញចំណុចសំខាន់ៗសិក្ខាសាលាស្តីពី"ស្ថានភាពភស្តុភារ និងបញ្ហាប្រឈមនៅកម្ពុជា"



13147589_520708871446791_3015103904981159535_o

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកបង្ហាញពីចំណុចសំខាន់ៗ នៅក្នុងសិក្ខាសាលាស្តីអំពី ស្ថានភាពភស្តុភារ និងបញ្ហាប្រឈមនៅកម្ពុជា
H.E. Sun Chanthol addressed his key note to the Seminar on "Logistics Situation and Challenges in Cambodia"
News New: នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីសិក្ខាសាលាស្តីអំពី "ស្ថានភាពភស្តុភារ និងបញ្ហាប្រឈមនៅកម្ពុជា" ដែលរៀបចំឡើងដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) នៅកម្ពុជា។ សិក្ខាសាលានេះ មានគោលបំណងដើម្បីសិក្សាស្វែងយល់អំពី ឧបសគ្គនានា ទាំងរូបិយ និងអរូបិយ ដែលកំពុងប្រឈមនៅក្នុងវិស័យភស្តុភារ និងដឹកជញ្ជូនកម្ពុជា។

កម្មវិធីសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់គណអធិបតីមួយចំនួន ដូចជា ឯកឧត្តម Takahisa Tsugawa រដ្ឋមន្ត្រី ស្ថានទូតជប៉ុន ឯកឧត្តម Itsu Adachi ប្រធានតំណាងការិយាល័យ JICA កម្ពុជា ព្រមទាំង តំណាងក្រសួងនានា ដៃគូអភិវឌ្ឍន៍ និងអ្នកចូលរួមជាច្រើនរូបទៀត មកពីវិស័យសាធារណៈ និងវិស័យឯកជន។

ថ្លែងនៅក្នុងសុន្ទរកថា ឯកឧត្តមទេសរដ្ឋមន្ត្រីបាន លើកឡើងអំពីសារៈសំខាន់ នៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាកំណើនគួរឲ្យកត់សម្គាល់ ក្នុងការប្រើប្រាស់កំពង់ផែ និងច្រកដឹកជញ្ជូនឆ្លងកាត់ព្រំដែន ព្រមទាំងទស្សនវិស័យ រយៈពេលវែង ដើម្បីលើកកម្ពស់ភស្តុភារ និងការដឹកជញ្ជូននៅកម្ពុជា។

ឯកឧត្តមបានសង្កត់ធ្ងន់ថា "គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម" បានចង្អុលបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដែលល្អប្រសើរជាងមុន និងប្រព័ន្ធដឹកជញ្ជូនដែលមានប្រសិទ្ធភាពកាន់តែប្រសើរ ជាគន្លឹះដោះស្រាយបញ្ហាប្រឈមសំខាន់មួយក្នុ ង ចំនោមបញ្ហាប្រឈមនានា នៃគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដែលនឹងជំរុញឲ្យកម្ពុជាធ្វើដំណើរឆ្ពោះ ទៅរកភាពរីកចម្រើនកាន់តែប្រសើរ មួយកម្រិតថែមទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនសិក្ខាកាមទាំងអស់ អំពីគម្រោងជាច្រើនដែលនឹងត្រូវអនុវត្តន៍ ដើម្បីពង្រឹងសម្ថភាពកំពង់ផែ ផ្លូវដែក ផ្លូវទឹក និងការតភ្ជាប់បណ្តាញផ្លូវគោកនានា ក្នុងគោលបំណងធានាឲ្យបាននូវ តម្លៃដឹកជញ្ជូន កាន់តែមានភាពប្រកួតប្រជែងថែមទៀត។ ឯកឧត្តមក៏បានកត់សម្គាល់ផងដែរ អំពីគំនិតផ្តួចផ្តើមដែលជាដំណោះស្រាយគន្លឹះ និងសកម្មភាពបន្ទាន់មួយចំនួន ដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើ ដូចជា ការកាត់បន្ថយចំណាយលើថ្លៃដឹកជញ្ជូន ដូចដែលបានព្រមព្រៀងជាមួយ កំពង់ផែស្វ័យយ័តក្រុងព្រះសីហនុ កំពង់ផែភ្នំពេញ ភ្នាក់ងារកម្ពុជា នាវាចរ កាំសាប និងសមាគមដឹកជញ្ជូន កម្ពុជាជាដើម ដែលទាំងនេះ គឺជាផ្នែកមួយនៃផែនការ១០០ថ្ងៃ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យវិស័យឯកជន ដៃគូ និងអ្នកពាក់ព័ន្ធទំាងអស់ ឲ្យចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចពិភាក្សា និងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយនិងរាជរដ្ឋាភិបាល ដើម្បីលើកឡើងពីបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធនឹង វិស័យភស្តុភារ និងដឹកជញ្ជូនកម្ពុជា។

On May 09, 2016, H.E. Sun Chanthol Senior Minister, Minister of Public Works and Transport, presided over a Seminar on “Logistics Situation and Challenges in Cambodia” organised by JICA Cambodia. The seminar aimed to understand the various impediments, both tangibly and intangibly, facing the logistics and transportation industry in Cambodia.

This event was attended by various dignitaries include H.E. Takahisa Tsugawa, Minister, Embassy of Japan, H.E. Itsu Adachi, Chief Representative of JICA Cambodia Office, representatives from other ministries, development partners, and participants from the public and private sector.

Minister Sun, in his keynote speech, addressed the importance of economic growth within the country and the significant progress made in relationship to the usage of ports and cross border transport, as well as the long term perspective to improve logistics and transport in Cambodia. He emphasised that the " Industrial Development Policy" pointed towards a better supporting infrastructure and a more effective logistics system, one of the key challenges of the industrial development policy to move the country to the next level.

Minister Sun informed the participants of various projects that will be implemented to improve port’s capacity, railways, inland water ways, road network connectivity to ensure that logistic costs are more competitive. He also highlighted key initiatives and immediate action taken by the Ministry of Public Works and Transport as part of the MPWT's “100-day plan”, such as the reduction of logistics and transportation costs as agreed upon by the Sihanoukville and Phnom Penh ports, KAMSAB, and CAMTA.

Minister Sun encouraged the private sector, relevant partners and stakeholders to actively participate in the discussion and to focus their efforts together with the Government so as to address the pressing issues and challenges faced by the logistics and transport sectors in Cambodia.

13123418_520708754780136_1410169995687514939_o

13112795_520708838113461_7230488339035562039_o

13147409_520709361446742_3505562198739800983_o

អត្ថបទ៖ ផល្លា

ប្រភព៖ Page ក្រសួងសាធារណការ និងដឹកជញ្ជូន

 


0 comments:

Post a Comment