Sunday, May 15, 2016

រឿងធំៗពីរ បន្ទាប់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បញ្ចប់បេសកកម្មស្រុកថ្មពួក

13223427_1088324931228779_1117789235_o

News New: រយ:ពេល ២ថ្ងៃ សំរាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលដឹកនាំដោយលោក ស សុខា អ្នកតំណាងរាស្ត្រវ័យ ក្មេងរបស់គណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហប័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជាបុត្រា ច្បងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការចុះពិនិត្យ និងព្យាបាលជំងឺផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋយើងទូទាំងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យដោយឥតគិតថ្លៃនោះ បានបញ្ចប់បេសកកម្មរបស់ខ្លួន ប្រកបដោយជោគជ័យ ដោយមានវត្តមានចូលរួមដឹកនាំពីសំណាក់លោកស្រី កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមគ្រូ ពេទ្យស្ម័គ្រចិត្ត ស សុខា ព្រមទាំងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង រួមនឹងក្រុមគ្រូពេទ្យស្ម័គ្រចំនួន ១៣៦នាក់ ពេលនេះបានវិលត្រលប់មកវិញហើយ។

ក្នុងបេសកកម្មចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទាំងស្រុកថ្មពួក ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានជួយពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋបានចំនួន ៣៦៩៤នាក់ ដែលមានជំងឺគ្រប់ប្រភេទ ជំងឺទូទៅ ជំងឺកុមារ ឆ្លុះអេកូ និងវះកាត់ ។ល។

ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយ កាយវិការយកចិត្តបំផុត ទាំងការទទួលស្វាគមន៍ ការពិនិត្យ និងការព្យាបាល ពិសេសក៏មានទទួលបានវត្តមានលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អញ្ជើញជាអធិបតីភាពផងដែរ។ ជាងនេះទៅទៀត នារសៀលថ្ងៃទី១៤ នោះដែរ លោកជំទាវ បាន ដឹកនាំក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ទៅសំណេះសំណាលសួរសុខទុក្ខលោកគ្រូ អ្នគ្រូ និងកំព្រា ចំនួន ២០២នាក់ នៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ នាឱកាសនោះ លោក ជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានផ្តល់នូវអំណោយដល់មណ្ឌល ជាច្រើនសន្ធឹកសន្ធាប់។ ឆ្លៀតក្នុងឱកាសនោះដែរ លោក ស សុខា បានចូលរួមលើកទឹកចិត្តដល់ប្អូនៗកំព្រាទាំង ១៧១នាក់ អោយមានការប្រឹងប្រែងតស៊ូរៀនសូត្រ កុំអស់សង្ឃឹមឱ្យ សោះ។ ជាងនោះទៅទៀត លោក ស សុខា ក៏បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តសំរាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំ នេះ ដោយលោកផ្តល់ម៉ូតូចំនួន ១គ្រឿងដល់សិស្សណាដែលប្រលងសញ្ញាបត្របាននិទ្ទេសA។

ដោយឡែកថ្ងៃទី១៥ ខែឧសភា ឆ្នា២០១៦នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ទទួលបានប្រជាពលរដ្ឋក្នុងស្រុកថ្ម ចូលមក ពិនិត្យ និងព្យាបាលជំងឺយ៉ាងច្រើនលើសលប់ ហួសពីការគ្រោងទុក។ ចំណែកឯក្រុមគ្រូពេទ្យ ក៏បានប្រឹងប្រែងញាប់ដៃញាប់ ជើងក្នុងការព្យាបាលជូនប្រជាពលរដ្ឋយើងផងដែរ។

រឿងពីរធំៗ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ទទួលបានក្រោយពេលបញ្ចប់បេសកកម្មប្រកបដោយជោគជ័យនោះគឺ ៖

ទី១៖ ប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទាំងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សប្បាយរីករាយចំពោះវត្តមានក្រុមគ្រូពេទ្យស្ម័គ្រ ចិត្ត ស សុខា ដែលបានចុះទៅព្យាបាលជំងឺពួកគាត់ ពិសេសប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា សំរាប់រយ:ពេល ២ថ្ងៃនេះ និងបានស្នើសុំអោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា  សូមបន្តមក ព្យាបាលពួកគាត់នៅពេលក្រោយទៀត។

ទី២៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងក្រុមការងារ សសយក ខេត្តព្រៃវែង ព្រមទាំងកងកំលាំងប្រដាប់អាវុធទាំងអស់ សុំ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលបានជួយជ្រោមជ្រែងកម្មវិធី ទាំង មូលនេះ ពិសេសលោកជំទាវ បានបញ្ចេញសមត្ថភាពធ្វើបង្អែមយ៉ាងឆ្ងុយឆ្ងាញ់ ជូនដល់ក្រុមការងារហូប ប្រកបដោយកាយ វិការអាណិតស្រលាញ់ និងស្និទ្ធស្នាលជាទីបំផុត៕

13220079_1088324954562110_1582577268_n

13211211_1088324871228785_1304980646_o

13227897_1088324981228774_226592162_n

13214492_1088324907895448_1679555080_o

13230824_1088324941228778_1604053504_o

13230998_1088324971228775_1747702099_n

13177620_1709850929292878_2518415153799970927_n

13245448_1709850979292873_46114264533124353_n

13178980_1709850922626212_2206008774542916561_n

13179258_1709724755972162_1821477042183887659_n13151724_1709724699305501_5347751895532422977_n

13179120_1709724709305500_6055009577496796891_n

13237587_1087668291294443_2847382571413879908_n

13177850_1088204967907442_6394884125406460538_n

13178009_1088205094574096_3977258138697181248_n

13231156_1088324834562122_1975609063_n

13236246_1088324831228789_1794714243_n

13230965_1088324801228792_1243534541_o

អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី

0 comments:

Post a Comment