Recent Posts

Seo Services

លោក ស សុខា ត្រូវរួមគ្នាជួយជ្រោមជ្រែង អភិវឌ្ឍ និងនៅជាមួយកុមារ

13312666_1717063185238319_938008452297800540_n

News New: នៅឱកាសទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៦នេះ លោក ស សុខា ក្នុងនាមយុវជនមួយរូប ជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជន កម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង លោកបានចូលរួមអបអរសាទរ ដ៏ស្មោះអស់ពីដួងចិត្ត និងស្នើសុំ អោយមនុស្សគ្រប់រូបនាំគ្នាជួយជ្រោមជ្រែងសិទ្ធិសំខាន់ៗរបស់កុមារ ចូលរួមអភិវឌ្ឍកុមារ ដើម្បីផ្តល់ឱកាសអោយកុមារគ្រប់យ៉ាង ព្រមទាំងលើកទឹក ចិត្តប្អូនៗកុមារត្រូវមានសង្ឃឹមឡើង ព្រោះទាំងលោក និងក្រុមការងាររបស់លោក នឹងនៅជាមួយប្អូនៗកុមារជានិច្ច។ ខាងក្រោមនេះ គឺជាខ្លឹមសារ ដែលលោក ស សុខា សរសេរបង្ហោះក្នុង Page Face book របស់លោក ៖

-សូមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី៦៧! គ្រប់វិស័យ គ្រប់និន្នាការ និងគ្រប់មជ្ឈដ្ឋាន សុទ្ធតែមានតួនាទីក្នុងការលើកកម្ពស់ ស្ថានភាពកុមារសព្វថ្ងៃឲ្យកាន់តែប្រសើរឡើងថែមទៀត។


-ដើម្បីអភិវឌ្ឍកុមារ និងដើម្បីផ្ដល់ឱកាសដល់កុមារគ្រប់យ៉ាងនោះ ប្រទេសត្រូវតែមានសន្តិភាពជាមុន។ បន្ទាប់មកមានស្ថេរភាពសេដ្ឋកិច្ច។ ការពិតជាតួនាទីរបស់រដ្ឋាភិបាលជាចម្បង តែបើភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋមិនចូលរួមអោយស្រុះគ្នាទេ ក៏យឺតយ៉ាវដែរ។

-សូមរួមគ្នា ជ្រោមជ្រែងសិទ្ធិកុមារសំខាន់ៗ ដូចជា សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការការពារ សិទ្ធិសុខភាព និងសិទ្ធិ ចូលរួម...។ល។ ជាពិសេស សូមពួតដៃគ្នាជួយកុមារងាយរងគ្រោះជាអាទិភាព ដូចជា កុមារអនាថា កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមាររស់នៅ ជាមួយមេរោគអេដស៍ កុមាររងគ្រោះដោយសារគ្រឿងញៀន-គ្រឿងស្រវឹង កុមារប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍... បើទោះជារដ្ឋាភិបាល និងអាជ្ញា ធរពាក់ព័ន្ធ លោកបានបំពេញកិច្ចការងារនេះតាមគោលនយោបាយជាដំណាក់កាលៗក្ដី។

-សូមប្អូនៗ កុមារទាំងអស់ កុំអស់សង្ឃឹម! ពួកយើងនឹងនៅជាមួយប្អូនៗ គ្រប់ដង្ហើម ដើម្បីផ្ដល់ឳកាស និងជ្រោមជ្រែងអនាគតអ្នកទាំងអស់គ្នាអោយ អស់ពីលទ្ធភាព តែសូមប្អូនៗគប្បីផ្ដល់ក្ដីសង្ឃឹមអោយខ្លួនឯងមួយចំណែកធំដែរ។ ជយោ! កុមារកម្ពុជា អនាគតកម្ពុជា !!!!

13346436_1717063115238326_2100863354882035221_n

13319795_1717063078571663_8837972029791281719_n

13164326_1717063355238302_7300636937733727193_n

អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី

លោក ស សុខា ត្រូវរួមគ្នាជួយជ្រោមជ្រែង អភិវឌ្ឍ និងនៅជាមួយកុមារ លោក ស សុខា ត្រូវរួមគ្នាជួយជ្រោមជ្រែង អភិវឌ្ឍ និងនៅជាមួយកុមារ Reviewed by Unknown on 6:20:00 PM Rating: 5

No comments:

Powered by Blogger.