Recent Posts

Seo Services

លោកយាយត្រូវភ្លើងឆេះបានអំណោយសម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី អាជ្ញាធរនឹងសង់ផ្ទះជូនលោកយាយឆាប់ៗ

13217298_996676703721118_950209357359865065_o

News New: កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ ក្រុមការងារមនុស្សធម៌ ដែលដឹកនាំដោយលោក ជិន ប៊ុនធឿន បាននាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនលោកយាយ មាស យឹម អាយុ ៨៣ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំស្រែសំរោង ស្រុកជុំគីរី ខេត្តកំពត ។ ផ្ទះលោកយាយចាស់ជរាគ្មានទីពឹង ត្រូវបានភ្លើងឆាបឆេះផ្ទះខូចខាតអស់ទាំងស្រុងកាលពីពេលថ្មីៗនេះ សល់ត្រឹមតែសំពត់អាវមួយចង្កេះជាប់ខ្លួនប៉ុណ្ណោះ។
អំណោយមនុស្សធម៌ ដែលផ្តល់ជូនលោកយាយ នាពេលនោះរួមមាន ៖ អង្ករ ២បាវ, មី ៣កេះ, ទឹកសីុអីុវ ២យួរ, ទឹកដោះគោ ៣កេះ, ត្រីខ ១កេះ, ថ្នាំពេទ្យ ១០ប្រអប់, រួមនិងសម្ភារ:ប្រើប្រាស់មួយចំនួនផ្សេងទៀត និងថវិកា ២០មឺុនរៀល។
កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ ពីសុខទុក្ខពលរដ្ឋរងគ្រោះដោយយថាហេតុស្ទើរគ្រប់ច្រកល្ហក នៅតំបន់ដាច់ស្រយាល ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ។


សូមបញ្ជាក់ថា: ក្នុងពេលឆាប់់ៗខាងមុខនេះ អជ្ញាធរនឹងសាងសង់កូនផ្ទះមួយខ្នង ជូនដល់លោកយាយហើយ៕

13220565_996676793721109_2842723416689348333_o

13173901_996676720387783_5148475322666365886_n

អត្ថបទ៖ លោក សុខ ឌី
លោកយាយត្រូវភ្លើងឆេះបានអំណោយសម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី អាជ្ញាធរនឹងសង់ផ្ទះជូនលោកយាយឆាប់ៗ លោកយាយត្រូវភ្លើងឆេះបានអំណោយសម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី
អាជ្ញាធរនឹងសង់ផ្ទះជូនលោកយាយឆាប់ៗ Reviewed by Unknown on 12:21:00 AM Rating: 5

No comments:

Powered by Blogger.