Wednesday, May 25, 2016

លោក យ៉ែម បុញ្ញរិទ្ធិ ថ្ងៃនេះបានលើកយកទស្សន:មួយគឺ "ស្មារតីផ្សះផ្សាជាតិ"

13245375_1134747339922063_6374253137004148750_n

News New: លោក ញ៉ែម បុញ្ញរិទ្ធិ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ បានបញ្ចេញនូវទស្សន:មួយ ដែល ធ្វើអោយNews New ចាប់អារម្មណ៍ ស្របពេលកំដៅនយោបាយខ្មែរមានកំដៅនោះ។ ទស្សន:ដែលលោក ញ៉ែម បុញ្ញរិទ្ធិ លើកឡើងថ្ងៃនេះគឺ" ស្មារតី ផ្សះផ្សាជាតិ" ដែលមានខ្លឹមសារថា ក្នុងទ្រឹស្ដីទស្សនៈ នៃភាពជាអ្នកដឹកនាំ ឬមតិយោបល់ទូទៅ គេបានលើកឡើងថា៖ “ការអះអាងទាមទារ យក គុណសម្បត្តិតែឯង ឬក្រុមរបស់ខ្លួន តែឯង គឺជាចំណុចចាប់ផ្ដើមនៃការបែកបាក់ ហើយបាត់បង់ស្មារតី បង្រួបបង្រួម បាត់បង់ការគោរព ផ្ដល់តម្លៃឲ្យ គ្នាទៅវិញទៅមក ឈានទៅដល់ការបាត់បង់ទំនុកទុកចិត្ត”។ ទាំងនេះជាការគិតអវិជ្ជមាន បង្កើតនូវការសង្ស័យ ការស្មាន ដែលគ្មានអ្វីជាមូលដ្ឋាន។ មូលដ្ឋានពិតគឺ ការជជែកទល់មុខ ដោយភាពស្មោះត្រង់ ដោយផ្ដល់តម្លៃ និងគោរពគ្នាទៅវិញទៅមក។

បក្សនីមួយៗតែងតែមានគោលនយោបាយ គឺដើម្បីជាតិ។ បក្សកាន់អំណាចដឹកនាំ អនុវត្តគោលនយោបាយ ដែលបានសន្យាចំពោះមុខរាស្ត្រ បក្សមិនកាន់អំណាចតាមដានមើលការអនុវត្តន៍ ការដឹកនាំ ផ្តល់យោបល់ រិះគន់ស្ថាបនា បែបវិជ្ជមានដើម្បីសង្គមជាតិ និងប្រជាពលរដ្ឋ ពីព្រោះបក្សកាន់អំណាច ឬបក្សមិនកាន់អំណាច វាជាការវិលទៅវិលមក តាមការសម្រេចចិត្តរបស់រាស្ត្រ ដូចពាក្យចាស់លោកថា “កង់ត្រាច កង់ធ្នង់”។

ពិតជាការពិបាកក្នុងបរិបថសង្គម ដែលយើងបានបាត់បង់មូលដ្ឋានគ្រឹះជាច្រើន ដូចជាការបាត់បង់ស្មារតីជាតិ ស្មារតីសាសនា ស្មារតីគ្រួសារ។ តែយើងចាប់ផ្ដើមមានបណ្ដើរៗឡើងវិញខ្លះៗហើយ នូវស្មារតីជាតិ ស្មារតីសាសនា ស្មារតីគ្រួសារ ដោយការព្យាយាមអំណត់អត់ធ្មត់ ចូលរួម ចំណែករៀបចំសង្គម ផ្សះផ្សាជាតិ ខ្មែរតែមួយ មិនគុំកួនសងសឹក មិនយកខ្មែរណាជាសត្រួវ។

អត្ថបទ៖ លោក ភោគ ថន(សារ៉ន)

ប្រភព៖ Page លោក ញ៉ែម បុញ្ញរិទ្ធិ

0 comments:

Post a Comment