Wednesday, May 25, 2016

លោកជំទាវ ម៉ែន សំអន អញ្ជើញសម្ភោធរោងចក្រទឹកដោះគោអង្គរ

13240732_240247863020590_6350891030713538793_n

News New: នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតិក្នុងពិធី សម្ភោធរោងចក្រទឹកដោះគោអង្គរ ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រាជធានីភ្នំពេញ ។

លោកជំទាវក៏បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនដ៏សំខាន់ ដើម្បីរួមចំណែកដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបានបង្កលក្ខណៈងាយស្រួល ដោយជម្រុញវិស័យឯកជនឲ្យរីកលូតលាស់ តាមរយៈ ការអនុវត្តយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព។ លោកជំទាវក៏បានកោតសសើរដល់ក្រុមហ៊ុនទឹកដោះគោ វៀតណាម (VINAMILK) ដែលបានសហការជាមួយក្រុមហ៊ុន BPC Trading ដែលបានផ្តល់ទំនុកចិត្ត និង សម្រេចចិត្តវិនិយោគ ដោយបង្កើតរោងចក្រទឹកដោះគោអង្គរ ដែលមានទីតាំងស្តិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសនេះ។ ការបង្កើតរោងចក្រនេះគឺពិតជាអាចរួមចំណែករក្សាស្ថិរភាព និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈ ការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការជួយកាត់បន្ថយភាពក្រីក្រ។ លើសពីនេះទៅទៀត វាក៏ជាការរួមចំណែកក្នុងការងារនគរូបនីយកម្ម និងការអភិវឌ្ឍន៍រាជធានីភ្នំពេញ និងដោយបានកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងផងដែរ។

13245477_240247896353920_4924533891362390186_n

13240772_240247909687252_7845000140139039747_n

13237796_240247839687259_8284810102499262077_n

13254447_240247949687248_7728364622675145965_n

13241143_240248003020576_33725710174738071_n

13241420_240248109687232_1135673847405039179_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment