Recent Posts

Seo Services

គំរោងCHAIN ប្រទេសស្វីស ជួយខេត្តចំនួន៤ ទៅលើវិស័យកសិកម្ម

13340205_758120964329940_9099522200606241505_o

News New: នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង បានអនុញ្ញាតអោយតំណាងស្ថានទូតប្រទេសស្វីស និងប្រធានគម្រោង CHAIN ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ នៅក្នុងជំនួបពិភាក្សានេះ តំណាងនៃស្ថានទូតប្រទេសស្វីស បានលើកឡើងអំពីគម្រោង CHAIN ដែលទទួលបានការគាំទ្រពីភ្នាក់ងារប្រទេសស្វីស ដើម្បីអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដោយផ្តោតជាសំខាន់ទៅលើ  ផ្លែឈើ  បន្លែ និងគាំទ្រដល់កសិករ អ្នកកែច្នៃ ដើម្បីបង្កើនផលិតកម្ម ប្រកបដោយនិរន្តរ៍ភាព ប្រាក់ចំណូល  និងភាពធន់ទ្រាំ នៅក្នុងខេត្តចំនួន ៤ ទូទាំងប្រទេសកម្ពុជា រួមមាន៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។


គួរបញ្ជាក់ផងដែរថា៖ គម្រោង CHAIN គឺផ្តោតសំខាន់លើ កសិករ ការដាំដុះនៅទីវាល បង្កើនសេវាកម្ម និងពង្រឹងសមត្ថភាពដល់កសិករតាមយរៈ ភ្នាក់ងារផ្សព្វ ផ្សាយសាធារណៈ ។ ជាងនេះទៅទៀត គម្រោងនេះ ដើរតួជាចលករ ជួយកសិករផ្សារភ្ជាប់ទីផ្សារ ជួយជម្រុញផលិតកម្មបន្លែ និងបង្កើនតម្រូវការសម្រាប់ភ្នាក់ងារប្រឹក្សាយោបល់កសិកម្មឯកជន។

ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការនេះ និងគាំទ្រចំពោះគម្រោង CHAIN  ដែលមានចក្ខុវិស័យអភិវឌ្ឍលើ វិស័យកសិកម្មនៅខេត្តស្ទឹងត្រែង ក៏ដូចជាក្នុងខេត្តផ្សេងៗទៀត ទូទាំងប្រទេសកម្ពុជា ហើយស្របទៅតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម ដែលខិតខំបង្កើនធនធានក្នុងស្រុក និងកៀងគរធនធានពីបណ្តាដៃគូអភិវឌ្ឍនានា ចូលរួមអភិវឌ្ឍផែនការយុទ្ធសាស្រ្តនេះ អោយសម្រេចបាននូវសមិទ្ធផលប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការលើកម្ពស់ជីវភាពប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់។

តំណាងស្ថានទូតស្វីស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធនានា ដែលគាំទ្រ និងជួយសម្រួលដល់គម្រោង CHAIN ក្នុងការអនុវត្តការងារប្រព្រឹត្តទៅបានរលូន ក្នុងរយៈពេលកន្លងមក ៕

13308260_758120990996604_1431293014981092524_o

13323226_758121064329930_4881127375072819103_o

13346207_758121097663260_7419283461087814911_o

13320404_758121070996596_6358047431522023903_o

អត្ថបទ៖ អារុណ

គំរោងCHAIN ប្រទេសស្វីស ជួយខេត្តចំនួន៤ ទៅលើវិស័យកសិកម្ម គំរោងCHAIN ប្រទេសស្វីស ជួយខេត្តចំនួន៤ ទៅលើវិស័យកសិកម្ម Reviewed by Unknown on 1:01:00 AM Rating: 5

No comments:

Powered by Blogger.