
News New: ជាង ១សប្តាហ៏ហើយ ដែលក្រុមហ៊ុន Crystal Rice កំពត ដែលជារោងចក្រនាំអង្ករចេញ និងលំដាប់ស្តង់ដារអន្តរជាតិ បានបន្តយុទ្ធនាការចែកទឹកស្អាតរបស់ខ្លួន ជូនដល់ប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ តបតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អោយមន្ត្រីគ្រប់ជាន់ថ្នាក់ រួមទាំងស្ថាបន័ឯកជន សិស្ស និស្សិត គ្រូបង្រៀន កងទ័ព ទាំងអស់គ្នា អោយបន្តការយកចិត្តទុកដាក់ ចូលរួមសហការណ៏ឧបត្ថម្ភ ជួយគ្នាក្នុងការចែក ចាយទឹកស្អាត អោយដល់ដៃផ្ទាល់ ឬដល់ផ្ទះប្រជាពលរដ្ឋ និងគ្រប់ទីកន្លែងទាំងអស់ ក្នុងគ្រាដែលកម្ពុជាយើង កំពុងជួបគ្រោះរាំងស្ងួត ដែលបានអូសបន្លាយជាង ២ខែមកហើយ។
សូមបញ្ចាក់ថា៖ ក្នុងអំឡុងពេលមួយរយះនេះ ក្រុមហ៊ុនCrystal Rice បានខិតខំទាំងកំលាំងកាយចិត្ត ក្នុងការដឹកជញ្ជូនទឹកស្អាតអស់ជាង ១០០.០០០លីត្រ ដើម្បីចូលរួម ក្នុងយុទ្ធនាការចែកទឹកស្អាត ជូនប្រជាពលរដ្ឋ ទៅតាមភូមិឆ្ងាយៗ ដាច់ស្រយ៉ាល ដែលពួកគាត់ពិបាក និងមកដល់ទីប្រជុំជននោះ។ ក្នុងនោះ ក្រុមហ៊ុនបានផ្តល់ទឹកដល់ប្រជាជនចំនួន ២ភូមិ គឺភូមិត្រពាំងរពៅ និងភូមិព្រែកក្រែង ក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូរ ខេត្តកំពត ដែលមានប្រជាជនសរុបចំនួន ៤៩០គ្រួសារ និង អស់ទឹកចំនួន ១៦០ម៉ែតគូប៕









អត្ថបទ៖ លោក នេន សុផល
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ក្នុងតំលៃពិសេស! ០៧០ ៨៥៥ ៤៥៦ ០៦៨ ៨៥៥ ៤៥៦ និង ០៨៥ ៨៥៥ ៤៥៦
ក្រុមហ៊ុន Crystal Rice ចែកទឹកស្អាតជាង ១សប្តាហ៍ហើយក្នុងខេត្តកំពត
Reviewed by Unknown
on
7:18:00 PM
Rating:
No comments: