Thursday, May 5, 2016

កាណាដា បន្ទាប់ពីអគារ ១ ៦០០ខ្នងឆេះខ្ទេច តើនៅបន្តឆេះទីក្រុង Fort McMurray និងខេត្តAlberta ទៀតទេ?

13124968_870193099769221_1593014484071540097_n

News New: ប្រទេសកាណាដា បានប្រកាសអាសន្ន ខណៈភ្លើងឆេះព្រៃអាចលេបត្របាក់ទីក្រុង Fort McMurray ទាំងមូល នៅអឡុងពេល ២៤ម៉ោងទៀត។ ចំណែក ឯអគារផ្សេងៗចំនួន ១,៦០០ខ្នង បានឆេះខ្ទេចទៅហើយ ដែលធ្វើអោយអាជ្ញាធរកាណាដា បានប្រកាសដាក់ខេត្ត Alberta ភាគខាងត្បូងប្រទេសកាណាដា ទៅក្នុងការប្រកាសអាសន្ន បន្ទាប់ពីភ្លើងឆេះព្រៃកាន់តែរីករាលដាល ដែលនាំឲ្យប្រជាជន ទាំងអស់ ៨៨,០០០នាក់ នៅក្នុងទីក្រុង Fort McMurray ត្រូវជម្លៀសចេញទៅរកកន្លែង ដែលមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយ ដោយ BBC កាលពីនារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦។

មន្ត្រីជំនាញបានព្រមានថា នៅរយៈពេល ២៤ម៉ោងទៀត ប្រសិនបើមិនអាចទប់ស្កាត់បានទេនោះ អគ្គីភ័យនឹងលេបត្របាក់ទីក្រុង ភាគខាងត្បូងប្រទេសកាណាដានេះទាំងមូលតែម្តង។ គួរបញ្ជាក់ថា ភ្លើងឆេះព្រៃខាងលើនេះបានកើតឡើងកាលពីថ្ងៃចន្ទ បានបណ្តាលឲ្យអគារផ្សេងៗ ១,៦០០ខ្នងហើយ ឆេះខ្ទេច ក្នុងនោះមានទាំងសាលារៀនដែលទើបកសាងថ្មីផងដែរនៅក្នុង ទីក្រុង Fort McMurray នៃខេត្ត Alberta។

ការជម្លៀសប្រជាជនទាំងអស់ ចេញពីទីក្រុងបែបនេះ គឺំមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រ ហើយដោយឡែក ជោគវាសនានៃទីក្រុងក្បែរព្រំដែនអាមេរិកមួយនេះ ក៏មិនដឹងថាអាចត្រូវគេស្រោចស្រង់បានដែរ ឬមួយក៏យ៉ាងណាដែរ។ ប្រតិបត្តិការសង្គ្រោះតំបន់ជុំវិញ គឺកំពុងតែត្រូវបានគេ ធ្វើឡើងជាបន្ទាន់ ដើម្បីការពារមិនឲ្យគ្រោះមហន្តរាយ រីករាលដាលធំធេងជាងនេះ៕

13138793_870193136435884_7805710282356307174_n

13138732_870193106435887_4903285835725948928_n

13124968_870193099769221_1593014484071540097_n

13139127_870193166435881_1997968000882722820_n

13173766_870193153102549_5241198286828870778_n

អត្ថបទ៖ លោក មាស សុខុម

ប្រភព៖ មរតកកម្ពុជា

0 comments:

Post a Comment