Tuesday, May 31, 2016

សម្តេចតេជោ ហ៊ុន​ សែន នឹងនាំយក MOU ចំនួន២ ពីប្រទេសម៉ាឡេស៊ីជូនកម្ពុជា

13332757_1024979884217175_2063920802674930424_n

News New: ក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងអស់ទាំងកំលាំងកាយ ចិត្ត ដឹកនាំប្រទេសជាតិទៅ រកភាពសុខសាន្ត និងការអភិវឌ្ឍ ប្រកបដោយភាពរីកចំរើនស្ទើរគ្រប់វិស័យ។សម្តេចតេជោ បានយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុង ប្រទេសកម្ពុជាទាំងមូល មិនថាទីប្រជុំជន ឬតំបន់ដាច់ស្រយ៉ាលទេ។ ជាងនេះទៅទៀត សម្តេចតេជោ បានអញ្ជើញជួបបណ្តាប្រទេសនានាលើពិភព លោក ក្នុងគោលបំណងស្វែងរកជំនួយគ្រប់រូបភាពជួយដល់កម្ពុជា និងបង្កើតទំនាក់ទំនងល្អជាមួយប្រទេសទាំងនោះ ក្នុងគោលដៅសាមគ្គីភាព មិត្ត ភាព កិច្ចសហប្រតិបត្តិការណ៍ផ្សេងៗ ដោយឥតឈប់ឈរ។ ជាក់ស្តែង នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន នៅប្រទេសម៉ាឡេស៊ី ។

វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន លើកទី២៥ ដែលប្រារព្ធឡើង នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី១ និង ទី២ ខែមិថុនា ឆ្នាំ២០១៦។ បន្ទាប់ពីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនេះ សម្តេចតេជោ ហ៊ុន សែន និងប្រតិភូជាន់ខ្ពស់កម្ពុជា និងធ្វើទស្សនៈកិច្ច ជាផ្លូវការ នៅប្រទេសម៉ាឡេស៊ី រយៈពេល២ថ្ងៃ នៅថ្ងៃទី០៣-០៤ ខែមិថុនា ឆ្នាំ២០១៦ តាមការអញ្ជើញរបស់ លោក Abdul Razak នាយករដ្ឋមន្រ្តី នៃ ប្រទេសម៉ាឡេស៊ី ដើម្បីបង្កើនចំណងមិត្តភាពអោយកាន់តែល្អប្រសើរខ្លាំងឡើងថែមទៀត រវាងប្រទេសទាំងពីរ។


វេទិកាសេដ្ឋកិច្ចពិភពលោក លើកទី ២៥ ស្តីពីអាស៊ាន នឹងផ្តល់ឱកាសដ៏ប្រសើរសម្រាប់ ប្រមុខដឹកនាំកម្ពុជាក្នុងការចែករំលែកបទពិសោធន៍ និង ទស្សនកិច្ចនានាជាមួយនឹងមេដឹកនាំរដ្ឋាភិបាល, អង្គការអន្តរជាតិ, ពាណិជ្ជករ និងសង្គមស៊ីវិល ទៅលើវិធីនៃការយកឈ្នះរាល់ការប្រកួតប្រជែង នាពេលបច្ចុប្បន្ន ដើម្បីសម្រេចឲ្យបាននូវនិរន្តរភាពនៃការ អភិវឌ្ឍជារួមគ្នានៅក្នុងតំបន់ ជាពិសេសគឺរបៀបនៃការទាញយក ប្រយោជន៍សម្រាប់ សហគមន៍អាស៊ាន។ ប្រទេសកម្ពុជា និងម៉ាឡេស៊ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់ ចំនួន២ នៅអំឡុងទស្សនកិច្ចនេះ ក្នុងនោះមាន៖
១. MOU ទៅលើកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាន និងការផ្សព្វផ្សាយ
២. MOU ទៅលើកម្មវិធីស្ម័គ្រចិត្តរបស់អន្តរជាតិ នៃ MYCORPS ក្នុងប្រទេសកម្ពុជា៕

13342907_1024979734217190_7955708124783369328_n

13322126_1024979137550583_7186122138490338806_n

អត្ថបទ៖ អារុណ

ប្រភព៖ Page Facebook សម្តេចតេជោ ហ៊ុន សែន

0 comments:

Post a Comment