Friday, May 13, 2016

News New ថ្វាយព្រះពរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ

13164357_236316340068587_3376099224630874038_n


News New: ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទី សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាបំផុត នៃព្រះរាជពិធីចំរើនព្រះជន្មគម្រប់ខួប ៦៣ ឈានចូល ៦៤ព្រះ វស្សា នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង តាងនាមចាងហ្វាង និងក្រុមអ្នកយកព័ត៌មាន នៃគេហទំព័រ ព័ត៌មាន News New (w w w. news- new. net) ទូទាំងប្រទេស  សូមលើកដៃបួងសួង ដល់គុណបុណ្យព្រះរតនត្រៃ វត្ថុសិទ្ធិទាំងឡាយលើលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ អារុកអារក្សអ្នកតាដ៏មានបារមីគ្រប់ទិសទី សូមជួយប្រោះព្រំ អភិបាលរក្សា ព្រះករុណា ជា អម្ចាស់ជីវិតលើត្បូង ជាទីសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះសុខភាពល្អបរិបូរ កំលាំងកាយពលមាំមួន ប្រាជ្ញាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ក្នុងព្រះសិរីរាជ្យសម្បត្តិយូរអង្វែងជាម្លប់ដ៏ត្រជាក់ត្រជុំសំរាប់ប្រជា រាស្ត្រខ្មែរជាកូន ចៅ ចៅទូត របស់ព្រះតរៀងទៅ៕

0 comments:

Post a Comment