Sunday, May 15, 2016

Page ធី សុវណ្ណថា ធ្លាក់ជង្ហុកអ្នកគាំទ្រ ២៣០២៨នាក់ ក្នុងពេលខ្លីបំផុត

13245412_1292023210827362_1181105444014695191_n

News New: កញ្ញា ធី សុវណ្ណថា តារាល្បីក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម Face Book ដែលអ្នកណាៗក៏ស្គាល់ មិនថាក្នុងស្រុក សូម្បីតែបរទេសក៏ស្គាល់កញ្ញាច្បាស់ តាមរយ:សកម្មភាពដ៏ក្លាហាន និងគក្រើក កាលដែលកញ្ញា ជាសកម្មជននារីវ័យក្មេង របស់គណបក្សសង្គ្រោះជាតិ កន្លងមក។ ចំពោះPage Face Book ក៏ទទួលបាននូវការគាំទ្រ (ចុចLike) រហូតដល់ជិត ២លាន នាក់( ១ ៦៥៥ ៥៤២នាក់) ដែលចំនួននេះ បើប្រៀបធៀបទៅនឹងអ្នកដឹកនាំ ឬអ្នកនយោបាយផ្សេងៗក្នុងប្រទេសកម្ពុជា កញ្ញា ជាប់ចំណាត់ថ្នាក់លេខ៣ លេខ៤ ដែរ។ ប៉ុន្តែបន្ទាប់ពីកញ្ញា ធី សុវណ្ណថា បានប្រឡូកចូលក្នុងរឿង លោក កឹម សុខា នឹងរហូត មានគម្រោងស្វែហរកមេដៃអោយគ្រប់ ១លាននាក់ ដើម្បីដកលោក កឹម សុខា ពីអនុប្រធានគណបក្សសង្គ្រោះជាតិ ក៏មានអ្នក លេងFace Book មួយចំនួន ប្រកាសឈប់Like Page (Unlike) របស់កញ្ញាមក ចំនួនអ្នកLike គាំទ្រPage របស់កញ្ញា ធី សុវណ្ណ ថា ធ្លាក់ចុះយ៉ាងជង្ហុក ដែលគិតត្រឹមម៉ោង១៦:០០រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ធ្លាក់ចុះសល់ត្រឹមតែ១ ៦៣២ ៥១៤ នាក់ (១ ៦៥៥ ៥៤២នាក់ មកត្រឹម ១ ៦៣២ ៥១៤នាក់)  ស្មើនឹងបាត់បង់អ្នកគាំទ្រអស់ ចំនួន ២ ៣០២៨ នាក់៕

13245949_605685549597111_1020128833_n13219940_801341829996376_1231859126_n

អត្ថបទ៖ វិន

0 comments:

Post a Comment