Recent Posts

Seo Services

លោក ចាន់ ចេស្តា ទទួលថវិកា បាល់ និងអាហារូបករណ៍ ១០០កន្លែងពីតំណាងក្រុមហ៊ុន SCG

13151562_1759085674304610_5953352985380830332_n

News New: នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ  លោក ចាន់ ចេស្តា អភិបាល នៃគណៈអភិបាលខេត្តកំពត បានអនុញ្ញាតអោយតំណាងក្រុមហ៊ុន SCG ( K.cment ) ចូលជួបសម្តែងការគួរសម។ ជាមួយនេះ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ខេត្ត តំណាងក្រុមហ៊ុនបានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ បាល់ចំនួន ០៥ ជូនដល់សមាគមកីឡាបាល់ទាត់ខេត្តកំពត សម្រាប់ត្រៀមចូលរួមប្រកួតយកពានរង្វាន់សម្តេចតេជោ នៅថ្ងៃខាងមុខ និងដើម្បីចូលរួមក្នុងគោលនយោបាយលើកស្ទួយវិស័យអបរំនៅកម្ពុជា និងការជួយលើកទឹកចិត្ត ឧបត្ថម្ភដល់សិស្សក្រីក្រ នៅក្នុងខេត្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី  ក្រុមហ៊ុនក៏បានផ្តល់ថ្នាក់អាហារូបករណ៍ចំនួន ១០០កន្លែង ដល់សិស្សក្រីក្រនៅខេត្តកំពតសម្រាប់ថ្នាក់ឧត្តមសិក្សាឆ្នាំ២០១៦-២០១៧ ផងដែរ៕

13087834_1759085627637948_7617431808865416406_n

13177747_1759085604304617_7349318135211235012_n
លោក ចាន់ ចេស្តា ទទួលថវិកា បាល់ និងអាហារូបករណ៍ ១០០កន្លែងពីតំណាងក្រុមហ៊ុន SCG លោក ចាន់ ចេស្តា ទទួលថវិកា បាល់ និងអាហារូបករណ៍ ១០០កន្លែងពីតំណាងក្រុមហ៊ុន SCG Reviewed by Unknown on 2:08:00 AM Rating: 5

No comments:

Powered by Blogger.