Monday, May 30, 2016

កិច្ចប្រជុំពិសេស Thailand-Cambodia Networking

13321694_570282936479153_2933075207053430771_n

News New: នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ ក្នុងកិច្ចប្រជំុពិភាក្សាស្តីពី កិច្ចការទំនាក់ទំនងពាណិជ្ជកម្ម ជាលក្ខណះប្រពន្ធ័ ដែលគេហៅថា Thailand-Cambodia Networking ដែលមានការអញ្ជើញជាអធិបតីភាពពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី Somkid Jatursripitak នៃព្រះរាជាណាចក្រថៃ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពង់ស្ពឺ និងឯកឧត្តមរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មកម្ពុជា ព្រមទាំងក្រុមអ្នកជំនួញពាណិជ្ជកម្មធំៗ ជាច្រើនរូបផងដែរ។
ឯកឧត្តម Somkid Jatursripitak ឧបនាយករដ្ឋមន្ត្រីថៃ បានលើកឡើងពីចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ គឺកម្ពុជា-ថៃ  ដែលបានមានទំនាក់ទំនងគ្នាយ៉ាងជិតស្និត ពិសេសមានទំនាក់ទំនងគ្នាយ៉ាងល្អទាំងផ្នែកសេដ្ឋកិច្ច កសិកម្ម ឧស្សាហ៏កម្ម និងផ្នែកជាច្រើនទៀត ដែលមានទំហំទឹកប្រាក់រាប់រយពាន់លានដុល្លារ ក្នុង ១ឆ្នាំៗ ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះការរៀបចំអោយមានកម្មវិធី ពិសេសនេះឡើង ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយផលិតផល រវាងប្រទេស និងប្រទេស ការដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី សំណូមពរអ្នកវិនិយោគធំតូចទាំងឡាយ អោយមកដាក់ទន់នៅប្រទេសកម្ពុជា ដែលកំពុងតែអំណោយផល ទៅលើផ្នែកសេដ្ឋកិច្ចសំខាន់ៗ រួមមាន៖ កសិកម្ម ឧស្សាហ៏កម្ម និងទេសចរណ៍ ជាដើម៕

13327619_570282929812487_8488739757581471951_n

13315546_570282973145816_5744680107780389247_n

13260103_570283139812466_3110143734095213700_n

13327434_570283039812476_2929047064095175048_n

អត្ថបទ៖ អារុណ

0 comments:

Post a Comment