Wednesday, May 4, 2016

សម្តេច ស ខេង ពិនិត្យបទបង្ហាញប្លង់រួមស្នងការនគរបាលខេត្តត្បូងឃ្មុំ និងជួបលោក UGO ASTUTO សហគមអឺរ៉ុប

13133140_1593165967664508_1532787004945338721_n

News New: ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតិក្នុងពិធីពិនិត្យ បទបង្ហាញអំពីការសិក្សាប្លង់រួម នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តម ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ម៉ៅ ប៊ុនណារិន អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រី ដែលពាក់ព័ន្ទជាច្រើនទៀត។

នៅព្រឹកថ្ងៃទី៥ ដដែលនេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអនុញ្ញាតអោយលោក UGO ASTUTO អនុប្រធានសេវាកម្ម ផ្មែកខាងក្រៅសហគមន៍អឺរ៉ុបប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វីក បានចូលជួបសម្តែងការគួសម និងពិភាក្សាការងារទាក់ទងទោនឹងដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលនឹងប្រព្រឹត្តិទៅ នាឆ្នាំ២០១៧-២០១៨ ខាងមុខនេះ៕

13177793_1593199537661151_520484885283422279_n

13124825_1593199620994476_1644984320385827101_n

13166029_1593199604327811_4472399509588569729_n

13179394_1593199694327802_2122339704526110959_n

13124595_1593165994331172_4649567881996891024_n

13139335_1593166017664503_3615822084620186475_n

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

0 comments:

Post a Comment