Recent Posts

Seo Services

២x២ ស្មើប៉ុន្មាន? អានចប់ឆ្លើយត្រូវទទួលបានរង្វាន់ពិសេស!

13239332_1599805746996787_6725447721377426638_n

News New: នារាត្រីចុងសប្តាហ៍នេះ នាទីសំណើចរបស់ គេហទំព័រ ព័ត៌មានNews New សូមជូនរឿងកំប្លែង បែបល្បងប្រាជ្ញា ក្រោមចំណងជើងថា" តើ ២ គុណនឹង ២ ស្មើប៉ុន្មាន? សូមអានកំសាន្ត និងសាកល្បងឆ្លើយសំណួរខាងក្រោមផង។

រឿង៖ ក្រុមហ៊ុនមួយ អគ្គនាយកក្រុមហ៊ុន ប្រកាសជ្រើសរើសផ្នែក លេខា ជានារី ម្នាក់ ។ មាននារីជាច្រើន បានទៅដាក់ពាក្យ។ដល់ថ្ងៃសំភាសន៍ នារីៗ បាននាំគ្នាទៅសំភាសន៍រៀងៗខ្លួន ។ ដោយមានអ្នកទៅធ្វើតេស្តច្រើនពេក ខាងក្រុមហ៊ុនតម្រូវអោយបេក្ខនារីទាំងអស់ តំរង់ជួរចូលសំភាសន៍ទៅតាម លេខរៀង។ នារីទី១ ចូលទៅសំភាសន៍ ត្រូវលោកអគ្គនាយក សួរសំណួរខ្លីថា តើ ២x២ ស្មើប៉ុន្មាន? នារីទី១ ឆ្លើយថា ២x២=៤ ។ ភ្លាមៗនោះលោកអគ្គ នាយក ប្រាប់ថា"ប្អូនស្រីធ្លាក់ហើយ" ។ នារីទី១ ក៏ដើរចេញមកក្រៅ ។ នារីទី២ ក៏ទៅសួរនារីទី១ តើគេសួរថាម៉េច? នារីទី១ ឆ្លើយប្រាប់នារីទី២ ថា គេ សួរថា ២x២ ស្មើប៉ុន្មាន? ខ្ញុំឆ្លើយថា ៤ គាត់អោយធ្លាក់។ នារីទី២ បានដឹងហើយក៏ប្រញាប់ដើរចូលទៅ។ លោកអគ្គនាយក បានសួរទៅនារីទី២ ដូចសួរ ទៅកាន់នារីទី១ ដែរ។ នារីទី២ ឆ្លើយថា ២x២=២ ។ ចំលើយរបស់នារីទី២ ត្រូវនាយកក្រុមហ៊ុនថាធ្លាក់ទៀត។ នារីទី២ ក៏ដើរចេញក្រៅមក ស្របពេល នោះនារីទី៣ សំដៅទៅសួរនារីទី២ ចង់ដឹងថា គេសួរអី។នារីទី២ ក៏ប្រាប់នារីទី៣ តាមដំណើរ។ នារីទី៣ ក៏ដើរចូលទៅជួបសំភាសន៍។ពេលនោះលោក អគ្គនាយក សួរសំណួរដដែលគឺ ២x២ ស្មើប៉ុន្មាន? នារីទី៣ ក៏ឆ្លើយថា ២x២=២២ ។ចម្លើយរបស់នារីទី៣ ត្រូវលោកអគ្គនាយកថាធ្លាក់ហើយ។ នារីទី៣ ក៏ដើរចេញមកក្រៅ។ ពេលនោះនារីទី៤ ក៏ទៅសួរនារីទី៣ អំពីសំណួរដែលអគ្គនាយកសួរ។ នារីទី៣ ក៏ឆ្លើយប្រាប់ដូចនារីមុនៗដែរ។ នារីទី៤ ដើរចូល ទៅសំភាសន៍ដូចធម្មតា ពេលទៅដល់ លោកអគ្គនាយកសួរសំណួរដដែលគឺ ២x២ ស្មើប៉ុន្មាន? នារីទី៤ ឆ្លើយថា...........................។ នារីទី៤ ឆ្លើយចប់ ត្រូវលោកអគ្គនាយក ប្រាប់ថា នារីទី៤ នេះ ជាប់បានធ្វើការងារហើយ។

តើនារីទី៤ ឆ្លើយថា ដូចម្តេច? សូមចូលរួមឆ្លើយ ដើម្បីទទួលយករង្វាន់ ដោយគ្រាន់តែ Comment ខាងក្រោម Account Facebook ឈ្មោះ ទូច វណ្ណ:
២x២ ស្មើប៉ុន្មាន? អានចប់ឆ្លើយត្រូវទទួលបានរង្វាន់ពិសេស! ២x២ ស្មើប៉ុន្មាន? អានចប់ឆ្លើយត្រូវទទួលបានរង្វាន់ពិសេស! Reviewed by Unknown on 7:59:00 AM Rating: 5

No comments:

Powered by Blogger.