Tuesday, June 28, 2016

ក្រសួងមហាផ្ទៃ កំណត់ថ្ងៃផ្តល់​ពាក្យប្រលង​ក្របខណ្ឌនគរ​បាលជាតិ ឆ្នាំ២០១៦



News New: ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងរបស់ខ្លួន ស្តីពី ការប្រឡងចូលបម្រើការ ងារ ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ សម្រាប់ឆ្នាំ២០១៦ នៃក្រសួងមហាផ្ទៃ។ សេចក្តីជូនដំណឹងនេះ បានបញ្ជាក់អំពីកាលបរិ ច្ឆេទ ផ្តល់ពាក្យសុំប្រឡង និងការទទួលពាក្យ ដូចខាងក្រោម៖

១-ចំពោះការផ្តល់ពាក្យជូនបេក្ខជន ចាប់ផ្តើមពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដែលមាន រយៈពេល ២០ថ្ងៃគត់។

២-ចាប់ទទួលពាក្យថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ដែលមានរយៈពេល ១៥ថ្ងៃគត់។


បញ្ជាក់: ចំពោះការផ្តល់ និងទទួលពាក្យខាងលើនេះ ធ្វើការបែងចែងទីតាំង ជាពីរគឺ៖
-នៅថ្នាក់កណ្តាល មានទីតាំងនៅសាលប្រជុំនាយកដ្ឋានបុគ្គលិក (ផ្នែកនគរបាលជាតិ) អាគារ L នៃក្រសួងមហាផ្ទៃ
-នៅថ្នាក់រាជធានី-ខេត្ត មាននៅទីតាំង ស្នងការដ្ឋាននគរបាលរាជធានី -ខេត្ត ជាសាមី ៕









អត្ថបទ៖ អារុណ



ក្រសួងព័ត៌មាន ប្រលងក្របខណ្ឌ នាថ្ងៃទី៣ កក្កដា ២០១៦ ខាងមុខ



News New: ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពី ការប្រលងក្របខណ្ឌ ក្រសួងព័ត៌មាន ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ គឺនៅ ក្បែរស្ពានជ្រោយចង្វារត្រើយខាងលិច ជូនដល់បេក្ខជន បេក្ខនារី ត្រៀមប្រលង៕


អត្ថបទ៖ អារុណ

សម្តេចតេជោ សេដ្ឋកិច្ចមានលំនឹង និងកើនឡើងខ្ពស់ ព្រោះប្រទេសមានសន្តិភាព

13575825_1042437352471428_3865359661494402496_o

News New: នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកខួបទី ៦៥ឆ្នាំ ថ្ងៃបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជា ។

នាឱកាសនោះ សម្តេចតេជោ បានបញ្ជាក់ថា ស្ថាប័នគយ និងរដ្ឋាករកម្ពុជា មានអាយុកាល ៦៥ឆ្នាំ ហើយ ដែលបានចាប់បដិ សន្ធិ នៅក្នុងឆ្នាំ១៩៥១ ក្នុងពេលដែលប្រទេសកម្ពុចាទទួលបានឯករាជ្យ ពីបារាំង ក្រោមការដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែស្ថាប័ននេះ ត្រូវបានបំផ្លាញទាំងស្រុង នៅក្នុងរបប ប៉ុល ពត នៅឆ្នាំ ១៩៧៥ រួមទាំងធនធានមនុស្ស និងឯកសារបទដ្ឋាននានា។ ក្រោយមក បន្ទាប់ពីប្រទេសកម្ពុជា បានរំដោះរួចផុតពីរបប ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ យើងបានរៀបចំស្ថាប័ននេះឡើងវិញពីបាតដៃទទេ។ យើងតែងចងចាំគំនិតផ្តួចផ្តើមបង្កើត ស្ថាប័ននេះ ដោយលោក តាំង សារិម អតីត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម សម័យនោះ ហើយខ្ញុំតែងតែការពារ ស្ថាប័នមួយនេះ មិនអោយធ្លាក់ទៅលើឯកជនឡើយ។ ខ្ញុំផ្ទាល់តែងតែយកចិត្តទុកដាក់ជំរុញកំណែទម្រង់ស្ថាប័នគយ និងរដ្ឋាករកម្ពុចជា ដែល ជាស្ថាប័នមានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាល និងដើម្បីប្រមូលចំណូលកាន់តែបានខ្ពស់សម្រាប់ប្រទេសជាតិ និងដើម្បីអោយសមស្របទៅ និងទំនើបកម្ម នៃសេវាកម្មនេះ នៅក្នុងតំបន់ និងក្នុងពិភពលោក។


ខ្ញុំសូមកោតសរសើរ និងលើកទឹកចិត្ត ដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងស្ថាប័នគយ និងរដ្ឋាករ  និងស្ថាប័នពន្ឋដារ ដែលបានអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលដើម្បីប្រមូលពន្ធ និងអាករកើនបានឡើងជាលំដាប់ ដែលក្នុង រយៈពេល ៥ខែ ដើមឆ្នាំ២០១៦នេះ គឺចំណូលគយសម្រេចបាន ២,៩៤៩ ទ្រីលានរៀល កើនឡើង២៩,៥% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០១៥ ។

ខ្ញុំសូមអំពាវនាវដល់ក្រសួងពាក់ព័ន្ឋ ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចនានា ត្រូវចូលរួមសហការជាមួយ ស្ថាប័នគយ និង រដ្ឋាករ ដើម្បីជំរុញការប្រមូលពន្ឋអោយកាន់តែមានប្រសិទ្ឋិភាពខ្ពស់ ។ ខ្ញុំក៏សូមអរគុណដៃគូអភិវឌ្ឍនានា ដែលបានសហការ ជាមួយស្ថាប័នគយ និងរដ្ឋាករ ដើម្បីជំរុញអោយស្ថាប័ននេះ កាន់តែទំនើប ប្រកបដោយការទទួលខុសត្រូវ និងមានតម្លាភាព ខ្ពស់ក្នុងការផ្តល់សេវាកម្ម។ ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា ដោយសារប្រទេសជាតិ យើង មានសុខសន្តិភាព ឯកភាពជាតិ និងស្ថេរភាពនយោបាយ ទើបធ្វើអោយសេដ្ឋកិច្ចជាតិមានលំនឹង និងកាន់តែកើនឡើង ខ្ពស់ជាលំដាប់៕

13498015_1042437839138046_2762175447617343409_o

13528210_1042438549137975_5406275930791302240_o

13503014_1042438552471308_441129851176595334_o

13522994_1042438555804641_1819782051564197368_o

អត្ថបទ៖ អារុណ

ប្រភព៖ Page Face Book: សម្តេចតេជោ ហ៊ុន សែន

ចុងបញ្ចប់ គណបក្សសង្គ្រោះជាតិ មានតែជំរើស២ ប៉ុណ្ណោះ

13502971_1133544060035659_1401269383404316807_o

News New:នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ ថ្នាក់ដឹកនាំមួយចំនួនធំ របស់គណបក្សសង្គ្រោះជាតិ បានធ្វើដំណើរទៅ  ជួបជុំជាមួយលោក សម រង្សុី ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។

យើងសង្កេតឃើញថា បញ្ហានយោបាយ របស់គណបក្សសង្គ្រោះជាតិ  កាន់តែតានតឹងទៅៗ  បន្ទាប់ពីមានការចាប់ខ្លួនជាបន្ត បន្ទាប់ពីសំណាក់តុលាការ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសមាជិកគណបក្សសង្គ្រោះជាតិ ដូចជា៖ លោក ហុង សុខហួរ លោក អ៊ុំ សំអាន លោក មាជ សុវណ្ណារ៉ា និងអ្នកគាំទ្រមួយចំនួនទៀតនោះ ។ ជាងនេះទៅទៀត អ្វីដែលរឹតតែធ្វើឱ្យគណបក្ស សង្គ្រោះជាតិ កាន់តែតានតឹងនោះ គឺដីការកោះហៅ លោក កឹម សុខា អនុប្រធាន គណបក្សសង្គ្រោះជាតិ ចូលបំភ្លឺក្នុងករណី រឿងអាស្រូវស្នេហា តាមខ្សែអាត់សំលេង ពីសំណាក់សាលាដំបូងរាជធានីភ្នំពេញ។ លើសពីនេះទៅទៀត ករណីកាន់តែធ្វើឱ្យ គណបក្សនេះ មានបញ្ហាដ៏ធំជាងនេះទៅទៀតនោះគឺ ភាពមិនប្រក្រតី នៃស្នាមមេដៃអ្នកគាំទ្រញត្តិសំរាប់ថ្វាយព្រះមហាក្សត្រ ដែលគេរកឃើញថា មេដៃមួយ បានផ្តិតលើឈ្មោះដល់ទៅ ៨៩នាក់ (បើតាមការលើកឡើងរបស់ឯកឧត្តម ខៀវ សុភ័គ អ្នកនាំ ពាក្យក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗកន្លងទៅនេះ) ហើយក្នុងនោះលោក ខៀវ សុភ័គ បានបញ្ជាក់ទៀតថា បើករណីក្លែងមេ ដៃ នេះ រកឃើញកាន់តែច្រើនទៅ អ្នកដែលប្រឈមផ្លូវច្បាប់មុនគេ គឺមន្ត្រីសំខាន់មួយរូបរបស់គណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញរិទ្ធ ។

ឈរបញ្ហាទាំងអស់នេះ News New អាចធ្វើបទវិភាគមួយថា គណបក្សសង្គ្រោះជាតិ ដើរដល់ចំណុចទាល់ហើយ មានន័យថា គណបក្សនេះ គ្មានមេដឹកនាំណាអាចដោះស្រាយបញ្ហាទាំងអស់ខាងលើបានឡើយ ក្រៅពីលោក សម រង្ស៊ី ដែលនិរទ្ទេសខ្លួន នៅក្រៅស្រុកនោះឡើយ ព្រោះបើគណបក្សសង្គ្រោះជាតិ សង្ឃឹមទៅលើលោក កឹម សុខា ជាប្រធានស្តីទី ដែលនៅក្នុងស្រុក មិនអាចទៅរួចឡើយ ដោយហេតុថា លោក កឹម សុខា ពេលនេះ សូម្បីតែខ្លួនឯងមិនអាចជួយបានផង ។ ដូច្នោះក្នុងរបទនេះ លទ្ធផល វានឹងចេញ ក្រោយពីកិច្ចជំនួបនេះត្រូវបានបញ្ចប់ ព្រោះយើងសង្កេតឃើញថា ជារឿងៗរាល់បញ្ហាតានតឹងទាំងអស់ របស់គណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី តែងតែរកច្រកចេញបានជានិច្ច តាមរយ: វប្បធម៌សន្ទនា រវាងលោក សម រង្សី និងសម្តេច ហ៊ុន សែន នោះ។

News New គិតថាលទ្ធផលក្រោយជំនួបរវាងលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្នុងទីក្រុងម៉ានីល នា ព្រឹកនេះ នឹងសំរេចដាក់ចេញនូវគោលការណ៍ចំនួន ២ចំណុចគឺ៖

ទី១: លោក សម រង្ស៊ី នឹងប្រើ វប្បធម៌សន្ទនា ជាមួយសម្តេច ហ៊ុន សែន តាមវិធីដែលលោកធ្លាប់ប្រើ ។

ទី២: គណបក្សសង្គ្រោះជាតិ នឹងអោយលោក កឹម សុខា ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមដីការ ៕

បញ្ជាក់ : ខាងលើនេះ គ្រាន់តែជាការវិភាគរបស់ News New ប៉ុណ្ណោះ។

13497600_1133543870035678_6965295008403275437_o

13575811_1133544053368993_5010707132375014854_o

អត្ថបទ៖ វណ្ណ:អារុណ

ប្រភព៖ លោក ភោគ ថន (សារ៉ន)

បណ្ឌិត្យសភានគរបាលកម្ពុជា និងថៃ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ

13537692_1284495328235146_6723385242383887706_n

News New: កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ បណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលគណៈប្រតិភូថៃ ដែលដឹកនាំ ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាក់ដា តេជ្ជៈគ្រៀងក្រៃ ប្រធានបណ្ឌិត្យសភានគរបាលភូមិន្ទថៃ អញ្ជើញបំពេញទស្សន កិច្ច ជាលើកដំបូង នៅក្នុងបណ្ឌិត្យសភានគរបាលកម្ពុជា។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់ ដកស្រង់បទពិសោធន៍ អំពីការអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាល ជាតិកម្ពុជា និងការចុះហត្ថលេខាលើ លិខិតសំដែងបំណងនៃកិច្ចសហប្រតិបត្តិការ នៃបណ្ឌិត្យសភានគរបាលទាំងពីរ ។

ក្នុងកិច្ចជំនួបពិភាក្សាជាមួយប្រតិភូថៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បាន ជម្រាបជូនគណៈប្រតិភូ ពីការរីកចម្រើន និងការអភិវឌ្ឍ ការអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ។


ក្នុងឱកាសនោះដែរ ឯកឧត្ដម សេង ផល្លី បានលើកឡើងផងដែរថា ស្ថិតក្នុងបរិបទសាកលភាវូបនីយកម្ម និងការធ្វើសមាហរ ណកម្មកម្ពុជា ទៅក្នុងសហគមន៍ សេដ្ឋកិច្ច អាស៊ាន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិ បណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញ នូវយុទ្ឋសាស្រ្តចតុកោណ ដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ក្នុងគោលដៅធ្វើកំណែទម្រង់កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈកងកម្លាំង ឲ្យមានសមត្ថភាពសមស្របទៅនឹង ស្ថានភាព សន្ដិសុខរបស់ប្រទេសជាតិ និងការធ្វើសមាហរណកម្មនេះ ។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំ និង បញ្ជាផ្ទាល់ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានដាក់ចេញនូវផែនការ អភិវឌ្ឍធនធានមនុស្សប្រកបដោយលក្ខណៈវិទ្យាសាស្ដ្រ ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ឱ្យ ឆ្លើយតបទៅនឹងបរិបទថ្មី ដែលកម្ពុជាកំពុងធ្វើសមារណកម្មទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងពិភពលោក ។

ក្នុងពិធីចុះហត្ថលេខាលើលិខិតសំដែងបំណង នៃកិច្ចសហប្រតិបត្តិការ ឯកឧត្តម សេង ផល្លី ប្រធានបណ្ឌិត្យសភា បានគូស បញ្ជាក់បន្ថែមទៀតថា បណ្ឌិត្យសភានគរបាលកម្ពុជា និងបណ្ឌិត្យសភានគរបាលភូមិន្ទថៃ បានចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិ ការទ្វេភាគី នៅឆ្នាំ២០១៥ ។ ទោះបីជា កិច្ចសហប្រតិបត្តិការនេះ ទើបតែមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែយើងបានទទួលនូវ លទ្ធផលផ្លែផ្កាមួយចំនួន ដូចជា បណ្ឌិត្យសភានគរបាលភូមិន្ទថៃ បានទទួលដំណើរទស្សនកិច្ច របស់គណៈប្រតិភូបណ្ឌិត្យ សភានគរបាលកម្ពុជា ចំនួន ៣លើក និងបានទទួលបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រវិទ្យសាស្រ្តនគរបាល នៃបណ្ឌិត្យ សភានគរបាលកម្ពុជា ចំនួន ០៤រូប ហើយថ្ងៃនេះ ភាគីទាំងពីរបានឯកភាព និង ព្រមព្រៀងគ្នាចុះហត្ថលេខាលើលិខិតសំដែង បំណងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគោលបំណងពង្រឹងនូវទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍ សមត្ថភាពមន្រ្តីនគរបាល រវាងបណ្ឌិត្យសភាទាំងពីរ៕

13507164_1284494861568526_834251865020624770_n

13528809_1284494824901863_808029381596395416_n

13532844_1284495198235159_9071401644028211259_n

13521847_1284495301568482_1474158767537452510_n

13528953_1284495088235170_2291410440697241296_n

13494979_1284495171568495_1755701171392503869_n

13521855_1284495314901814_7469441341763638376_n

13533274_1284495338235145_3990311244832914207_n

13567073_1284495394901806_3162448613933475106_n

13557885_1284495424901803_6056200399535579123_n

អត្ថបទ៖ អារុណ

លោក ស សុខា ស្រក់ទឹកភ្នែក ពេលបានឃើញ.......

13495254_1728633537414617_3013403369045628911_n

News New : នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃ វែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ បានចុះសំណេះសំណាល សួរសុខទុក្ខ និង នាំយកទ្រនាប់ជើង ចំនួន ២១១គូ សៀវភៅសិក្សា ចំនួន ២១១កញ្ចប់ និងឧបត្ថម្ភអង្ក ចំនួន ១២តោន ក្នុង ១ឆ្នាំ ផ្តល់ជូនកុមារ កំព្រា ចំនួន ៤មណ្ឌល នៅក្នុងទឹកដីក្រុងព្រៃវែង ខេត្តព្រៃវែង។ នាឱកាសនោះដែរ លោក ស សុខា បានមានប្រសាសន៍ និង អារម្មណ៍ តាមរយ: Page Facebook របស់លោក ដែលមានខ្លឹមសារដូចខាងក្រោម៖

-ខ្ញុំទប់ មិនស្រកទឹកភ្នែកមិនបាន ពេលបានឃើញរូបភាពអនុស្សាវរីយ៍របស់ខ្ញុំ កាលពីខ្ញុំមកធ្វើកម្មវិធីនៅមណ្ឌល កុមារកំព្រា នេះ កាលឆ្នាំកន្លងទៅ ដោយប្អូនៗបានផ្តិតបាតដៃលើរូបរបស់ខ្ញុំ។


-ជាការពិត ខ្ញុំនិងភរិយារួមទាំងក្រុមការងារពុំបានមករាល់ឆ្នាំទេ តែនឹងព្យាយាមមកជួបសំណេះសំណាល់ជាមួយប្អូនៗ និង លោកគ្រូ អ្នកគ្រូ រៀងរាល់ ១ឆ្នាំម្ដង។ ខ្ញុំសូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងលោកនាយក ដែលបានចំណាយពេល វេលាមកថែទាំប្អូនៗកុមារកំព្រាគ្មានទីជំរក និងគ្មានទីពុំនាក់។

-សម្រាប់ប្អូនៗ រៀនថ្នាក់ទី១២ មានលទ្ធភាពរៀនគួរបន្ថែមដោយឥតគិតថ្លៃរយះពេល ៤ខែ មុនប្រឡងបាក់ឌុប ។ ដោយក្រុម ការងារ បានបន្ថែមថវិកាឧបត្ថម្ភជូនដល់លោកគ្រូឲ្យបានខ្ពស់ជាងឆ្នាំៗ។ ក្រៅពីនេះ នឹងផ្តល់អាហារូបករណ៍ដល់ប្អូនៗ ពេល បញ្ចប់ថ្នាក់ទី១២ ចំនួនជាង ២៥០កន្លែងផងដែរ ។ ប្អូនៗជាប់ប៉ាក់ឌុបបាននិទ្ទេស A ប្រគល់ម៉ូតូ ១គ្រឿង និងព្យាយាមឲ្យអស់ លទ្ធភាព ដើម្បីរកកាងារឲ្យប្អូនៗធ្វើ។

-អ្វីដែលបងៗចង់បាន គឺសូមប្អូនៗ មេត្តាប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ពោលគឺ គប្បីគោរពច្បាប់ចរាចរណ៍។ កាន់តែសំខាន់ សូមប្អូនៗចៀសឲ្យឆ្ងាយពីគ្រឿងញៀន។ ចំណែកប្អូនៗទូទៅ ដែលកំពុងប្រើប្រាស់ សូមបញ្ឈប់ ដោយទៅរកមណ្ឌលបន្សាប សារធាតុញៀនឲ្យបានទាន់ពេលវេលា។ អ្វីដែលប្អូនៗចាំ គឺ [កុមារកំព្រា កូនកសិករ កូនអ្នកក្រ.] ពុំមែនគ្មានឳកាសធ្វើការងារ ធំដុំនោះទេ សំខាន់ត្រូវប្រឹង ហើយបងៗគាំទ្រពីក្រោយ៕

13495254_1728633537414617_3013403369045628911_n

13516210_1728633677414603_8615814743612255848_n

13533061_1728633684081269_7831069204964805812_n

13532921_1728633914081246_4531015512867185383_n

13501957_1728633940747910_8818813720061249779_n

13567041_1728633804081257_2452429109688302114_n

13537772_1728633564081281_7299896108055385269_n

13524466_1728633910747913_5626667100530659559_n

អត្ថបទ៖ អារុណ

លោក ស សុខា និងលោកស្រី ផ្តល់អំណោយកុមារកំព្រា ពិការ មណ្ឌលកុមារកំព្រាព្រៃវែង

13509110_545710865637761_5610652109330556181_n

News New : នារសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នេះ ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ  បានអញ្ជើញចុះជួបសំណេះ សំណាល និងសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយជាសំភារ:ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់យុវជន យុវនារី កុមារកំព្រា និងពិការ នៅក្នុងមណ្ឌលកុមារកំព្រា ក្រុងព្រៃវែង ខេត្តព្រៃវែង។

13516651_545708532304661_1996300718871046466_n

13509135_545708542304660_1262832302621293845_n

13521914_545708555637992_8159305289565815042_n

13567106_545708595637988_4981220480254893326_n

13501719_545710775637770_289903033751445881_n

13438839_545710928971088_408394537398949068_n

13510804_545710768971104_19989176852971995_n

13533080_545710882304426_7061127911859347687_n

13524549_545708785637969_8367730683314446826_n

13510866_545708792304635_7559751464313624538_n

13501928_545708795637968_1096607107614986947_n

អត្ថបទ៖ អារុណ

 

លោក ពេជ្រ កែវមុនី ចុះហាមឃាត់ក្រុមហ៊ុន ឈុនហុង រៀបការ៉ូឡារំលោភដីផ្លូវវ៉េងស្រេង

13508856_496546507208714_6407404277315366359_n

News New: ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នេះ លោក ពេជ្រ កែវមុនី អភិបាល នៃគណ:អភិបាលខណ្ឌមានជ័យ រាជធានី ភ្នំពេញ បានដឹកនាំមន្ទីរជំនាញចំរុះ និងលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ មេភូមិ ដំណាក់ធំ ៣ ចុះហាមឃាត់ក្រុម ហ៊ុនដឹកជញ្ជូន ឈុន ហុង រៀបការឡារំលោភលើផ្លូវវ៉េងស្រេង និងបានអោយ ក្រុមហ៊ុនមួយនេះ រៀបការ៉ូឡាទៅតាមរូបភាព ដើមវិញ។
សូមបញ្ជាក់ថា: នេះជាលើកទី៣ ហើយ បន្ទាប់ពីអាជ្ញាធរសង្កាត់ ចុះឃាត់ការរៀបការ៉ូឡាចូលមកលើផ្លូវសាធារណៈ ដែល
ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញនោះ៕

13524296_496546483875383_1076208373605252259_n

13495267_496546547208710_9210474346958054556_n

13509129_496546577208707_4521201124113813881_n

អត្ថបទ៖ អារុណ

Monday, June 27, 2016

លទ្ធផល ៤ធំៗ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេច ស ខេង នៅប្រទេសស្វីស

13507249_1056840537685684_727549365636572460_n

News New: ក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល ៦ថ្ងៃ នៅទីក្រុង Bern នៃប្រទេសស្វីស សម្តេចក្រឡាហោម  ស ខេង ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណ:ប្រតិភូរួមដំណើរ បានបញ្ចប់ប្រកបដោយជោគជ័យ ។

ក្នុងដំណើរទស្សនកិច្ចនេះ គណ:ប្រតិភូ ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ទទួលបានលទ្ធផលវិជ្ជមាន ដូចជា៖

១-ពង្រឹង និងពង្រីក មិត្តភាព កិច្ចសហប្រតិបត្តិការ ១ជំហានទៀត ពិសេសលើការងារកំណែទំរង់រដ្ឋបាល ។


២-បទពិសោធន៏ ដែលបណ្តាប្រទេសធ្លាប់ឆ្លងកាត់ ពិតជាមានសារសំខាន់ ដើម្បីធ្វើជាធាតុផ្សំសំរាប់ការបោះជំហានទៅមុខ របស់កម្ពុជាយើង តែអ្វីដែលយើងបាន និងកំពុងធ្វើ គឺពិតជាគ្រឹះមូលដ្ឋានសំរាប់បន្តជោគជ័យ ថែមទៀត។

៣-បានចុះសិក្សាផ្ទាល់នៅតាមស្ថាប័នជំនាញពាក់ពន្ធ័ ដើម្បីស្វែងយល់ អំពីប្រព័ន្ធនយោបាយស្វីស ពិសេសថ្នាក់សហព័ន្ធ ថ្នាក់ខេត្ត និងថ្នាក់ឃុំ (ក្រុង) ។

៤- ជាមួយនេះដែរ ប្រតិភូបានជួបផ្ទាល់នឹងប្រធានក្រុង Interlaken និងបានចុះទស្សនាតំបន់ធម្មជាតិ ដែលមានភ្នំទឹកកក និង អាងស្តុកទឹកតាមជ្រលងភ្នំសំរាប់ទេសចរកំសាន្ត៕

13439015_1056840861018985_3927045610827356396_n

13512178_1056840827685655_8006968742112631061_n

13439148_1056840547685683_2566980569943891113_n

13509057_1056840634352341_5263339266217658737_n

13495035_1056840761018995_9064566787315608747_n

អត្ថបទ៖ អារុណ