Recent Posts

Seo Services

លោក យ៉ែម បុញ្ញរិទ្ធ " គិតជាវិជ្ជមាន ដើម្បីជាតិយើង "

13418834_1149058818490915_586942979223562469_n

News New: ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ លោក យ៉ែម បុញ្ញរិទ្ធ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកបាន សរសេរបង្ហោះ ក្នុងAccount Facebook របស់លោក ក្រោមចំណងជើងថា" គិតជាវិជ្ជមានដើម្បីជាតិយើង " ដែលមានខ្លឹមសារ ដូចខាងក្រោម៖

យើងឃើញមានកំណែទម្រង់ខ្លះជាវិជ្ជមាន ដែលជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋយើង សម្រាប់ប្រទេសជាតិយើង។ យើងគាំទ្រ ជំរុញលើកទឹកចិត្តលើការធ្វើកំណែទម្រង់ជាវិជ្ជមាន ហើយសូមឲ្យបន្ត ទាំងប្រាក់ខែមន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ ទាំងវិស័យអប់រំ ទាំងវិស័យសុខាភិបាល ទាំងវិស័យសេវាសាធារណៈ ។ល។

វគ្គបណ្ដុះបណ្ដាលនឹងមានជាបន្តបន្ទាប់ ក្នុងការពង្រឹងសម្ថភាព ស្ដីពីការគ្រប់គ្រង-ដឹកនាំ ឲ្យមានប្រសិទ្ធិភាព សម្រាប់ក្រុម ថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជន ដែលជាអ្នកនាំសារនយោបាយ ដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋតាមទីជនបទ តាមទីប្រជុំ ជន តាមទីក្រុង អោយបានជ្រាបយល់ដឹងកាន់តែច្បាស់ ពីគោលការណ៍ របស់គណបក្សសង្គ្រោះជាតិ ផ្សះផ្សាជាតិ បង្រួប បង្រួមជាតិ សន្តិវិធី អហិង្សា ខ្មែរតែមួយ មិនគុំគួនសងសឹក មិនយកខ្មែរណាជាសត្រូវ ដោយទុកឱកាសពេលវេលាអភិវឌ្ឍ មាតុភូមិកម្ពុជាយើង។


សិក្ខាកាមបានទទួលការបណ្ដុះបណ្ដាល “ ភាពជាអ្នកដឹកនាំ ” ដែលក្នុងនោះលើកឡើងពី ៖

- បុគ្គលិកលក្ខណៈអ្នកដឹកនាំ កាយ វាចា ចិត្ត ដោយមិនជេរប្រមាថ គោរពគ្នា និងផ្ដល់តម្លៃគ្នាទៅវិញទៅមក។

- ការប្រកួតប្រជែងតាមគោលនយោបាយបម្រើរាស្ត្រ អភិវឌ្ឍជាតិ រាស្ត្រអ្នកសម្រេច

- កំណត់គោលដៅ កំណត់យុទ្ធសាស្ត្រ កំណត់មធ្យោបាយ

- ភាពជឿជាក់លើខ្លួនឯង ភាពជឿជាក់លើគោលការណ៍ ភាពជឿជាក់លើក្រុមដឹកនាំ ក្រៅពីនេះក្រុមដឹកនាំ សកម្មជន ក៏បាន ទទួលនូវមេរៀនផ្សេងៗទៀតមានជាអាទិ៍ “វិធីបញ្ជូនសារ” “សិល្បៈនៃការនិយាយសាធារណៈ” “ការតស៊ូមតិ” ។ល។

ប្រភព៖ Facebook: Yem Ponhearith

អត្ថបទ៖ អារុណ

លោក យ៉ែម បុញ្ញរិទ្ធ " គិតជាវិជ្ជមាន ដើម្បីជាតិយើង " លោក យ៉ែម បុញ្ញរិទ្ធ " គិតជាវិជ្ជមាន ដើម្បីជាតិយើង " Reviewed by Unknown on 9:09:00 PM Rating: 5

No comments:

Powered by Blogger.