Wednesday, June 1, 2016

លោក យ៉ែម បុញ្ញរិទ្ធ " រួមគ្នាជំរុញការងារជាតិ"

13346435_1139065009490296_1992228695411582256_n

News New: នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦នេះ លោក យ៉ែម បុញ្ញរិទ្ធ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានសរសេរបង្ហោះនូវខ្លឹមសាររបស់ ខ្លួនមួយក្រោមចំណងជើងថា"  រួមគ្នាជំរុញការងារជាតិ " ដែលមានអត្ថន័យដូចខាងក្រោម៖

យើងជឿថា មានតែខ្មែរទេ ដែលស្រលាញ់ខ្មែរ ជាងអ្នកណាទាំងអស់ ។ ស្ថានភាពនយោបាយបច្ចុប្បន្ន មានលក្ខណៈផុសស្រួយគួរអោយបារម្ភយោង តាមតថភាពសង្គម និងស្ថានភាពជាក់ស្ដែង យើងគួរទទួលយកបញ្ហាមកគិត ពិចារណា រកដំណោះស្រាយរវាងខ្មែរ និងខ្មែរ ដើម្បីផលប្រយោជន៍ខ្មែរ យើង។

ស្ថានភាពនយោបាយតំបន់ នយោបាយពិភពលោក តម្រូវឲ្យយើងមូលមតិគ្នា ជំរុញការងារជាតិទៅមុខ ដើម្បីកុំឲ្យអ្នកជិតខាងគេបន្តប្រមាថមើល ងាយពូជខ្មែរ ថាជាពូជអន់ថយ ចេះតែឈ្លោះគ្នា មិនពូកែខាងរួមគ្នាកសាងជាតិទេ ។ ដូច្នេះ យើងជាខ្មែរគ្រប់រូបត្រៀមខ្លួនជាស្រេច ដើម្បីដោះស្រាយ បញ្ហាជាតិ ស្វែងរកសេចក្តីសុខ និងសុភមង្គលពិតប្រាកដ ជូនប្រជាពលរដ្ឋខ្មែរយើង។

យើងជឿលើសន្តិភាព យើងជឿលើការសន្ទនា យើងជឿលើខ្មែរគ្នាយើង។ ខ្មែរដោះស្រាយបញ្ហាខ្មែរ ការពារប្រយោជន៍ខ្មែរ។ យើងនិយាយទៅកាន់ ជាតិយើង យើងទទួលខុសត្រូវចំពោះប្រជាពលរដ្ឋយើង។ ការខំប្រឹងប្រែងរបស់ខ្មែរ គ្រប់ភាគីជាយូរមកហើយ ២៥ឆ្នាំក្រោយកិច្ចព្រមព្រៀងសន្តិភាព ប៉ារីស ២៣ តុលា ១៩៩១ ជិតបានដល់គោលដៅជាតិហើយ គឺ ជាជាតិមួយដែលខ្លាំង ជាជាតិមួយដែលមានគេគោរពសរសើរ ជាជាតិមួយដែល បរទេសលេងប្រមាថមើលងាយខ្មែរ។ យើងរួបរួមគ្នាសម្រេច យើងច្បាស់ជាធ្វើបាន ជាតិយើងមានសង្ឃឹម ក្នុងនាមជាខ្មែរ។

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment