Recent Posts

Seo Services

ក្រសួងមហាផ្ទៃ កំណត់ថ្ងៃផ្តល់​ពាក្យប្រលង​ក្របខណ្ឌនគរ​បាលជាតិ ឆ្នាំ២០១៦



News New: ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងរបស់ខ្លួន ស្តីពី ការប្រឡងចូលបម្រើការ ងារ ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ សម្រាប់ឆ្នាំ២០១៦ នៃក្រសួងមហាផ្ទៃ។ សេចក្តីជូនដំណឹងនេះ បានបញ្ជាក់អំពីកាលបរិ ច្ឆេទ ផ្តល់ពាក្យសុំប្រឡង និងការទទួលពាក្យ ដូចខាងក្រោម៖

១-ចំពោះការផ្តល់ពាក្យជូនបេក្ខជន ចាប់ផ្តើមពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដែលមាន រយៈពេល ២០ថ្ងៃគត់។

២-ចាប់ទទួលពាក្យថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ដែលមានរយៈពេល ១៥ថ្ងៃគត់។


បញ្ជាក់: ចំពោះការផ្តល់ និងទទួលពាក្យខាងលើនេះ ធ្វើការបែងចែងទីតាំង ជាពីរគឺ៖
-នៅថ្នាក់កណ្តាល មានទីតាំងនៅសាលប្រជុំនាយកដ្ឋានបុគ្គលិក (ផ្នែកនគរបាលជាតិ) អាគារ L នៃក្រសួងមហាផ្ទៃ
-នៅថ្នាក់រាជធានី-ខេត្ត មាននៅទីតាំង ស្នងការដ្ឋាននគរបាលរាជធានី -ខេត្ត ជាសាមី ៕









អត្ថបទ៖ អារុណ



ក្រសួងមហាផ្ទៃ កំណត់ថ្ងៃផ្តល់​ពាក្យប្រលង​ក្របខណ្ឌនគរ​បាលជាតិ ឆ្នាំ២០១៦ ក្រសួងមហាផ្ទៃ កំណត់ថ្ងៃផ្តល់​ពាក្យប្រលង​ក្របខណ្ឌនគរ​បាលជាតិ ឆ្នាំ២០១៦ Reviewed by Unknown on 10:33:00 PM Rating: 5

No comments:

Powered by Blogger.