
News New: លោក សោម សៅសុវណ្ណា ជាបេក្ខជន ១រូប ដែលបានធ្វើអោយទស្សនិកជនទូទាំងប្រទេស មានការចាប់អារម្មណ៍ចំពោះការប្រើប្រាស់ សំលេងបានខ្លាំង និងល្អ ព្រមទាំងអាចប្តូរបានគ្រប់រសជាតិនៃបទចំរៀង។ អ្វីដែលធ្វើអោយទស្សនិកជន ចាប់អារម្មណ៍ និងគាំទ្រ ព្រមទាំងមិនអាច បំភ្លេចបាននោះ គឺចាប់តាំងពី សោម សៅសុវណ្ណា បកស្រាយបទចម្រៀងមួយបទ ក្រោមចំណងជើងថា"Lady" ដែលជាបទមួយ ត្រូវប្រើសំលេងខ្ពស់ បំផុត សូម្បីតែអ្នកចំរៀងអាជីពជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងនេះ មិនអាចច្រៀងបានផង ។ ប៉ុន្តែបេក្ខជន សោម សៅសុវណ្ណា អាច ច្រៀងបានយ៉ាងល្អ និងជាទីពេញចិត្តរបស់គណ:កម្មការទាំងបួន ។ ក្រៅពីបទចំរៀងនេះ បទចំរៀងផ្សេងៗទៀត សោម សៅសុវណ្ណា បកស្រាយបាន យ៉ាងល្អ និងពិរោះ ព្រមទាំងអសចផ្លាស់ប្តូរបានគ្រប់រសជាតិ។
សំរាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សោម សៅសុវណ្ណា បានបកស្រាយបទចំរៀងចំនួន ២បទ គឺបទ " ក្បត់បងដើម្បីអ្វី " និងបទ " រៀបការនឹងបងបាន ទេ" ។ ចំពោះបទចំរៀងទាំងពីរនេះ ទស្សនិកជនមួយចំនួនធំ សរសើរមិនដាច់ពីមាត់ ថាប្រើសំលេងបានល្អ សមនឹងជាប់ណាស់។ ទស្សនិកជនមួយ ចំនួនទៀតលើកឡើងថា ការវាយតំលៃរបស់ពួកគាត់ក្នុងចំណោមបេក្ខជន និងបេក្ខនារី ទាំងពីររបស់ក្រុមលោក ណុប បញ្ញារិទ្ធ គឺសោម សៅសុវណ្ណា គឺសមនឹងត្រូវបានបន្តទៅវគ្គផ្តាច់ព្រ័ត្រណាស់ ព្រោះទឹកដមសំលេងខុសគ្នាដាច់។ លើសពីនេះទៅទៀត ទស្សនិកជនមួយចំនួន ក៏បានប្រាប់ News New ថា ពួកគាត់មិនមានអារម្មណ៍ទស្សនាវគ្គផ្តាច់ព្រ័ត្រ បន្តាប់ពីឃើញលទ្ធផល បែរជា សោម សៅសុវណ្ណា ត្រូវធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បែបនេះ៕


អត្ថបទ៖ អារុណ
0 comments:
Post a Comment