Recent Posts

Seo Services

ផ្លូវលេខ២៨៧ ក្នុងខណ្ឌទួកគោក ខូចតិចតួចហេតុអ្វីមិនព្រមធ្វើ?

13330452_812066915590534_91844942_n

News New: បញ្ហាផ្លូវនេះ អាជ្ញាធរខ្មែរមួយចំនួនធំ ច្រើនបណ្តែតបណ្តាោយ ពេលឃើញខូចតិចតួច មិនព្រមធ្វើការជួសជួលឡើយ គឺទុករហូតដល់ ខូចខាត កាន់តែធំៗទៅ ឬមានការស្តីបន្ទោសពីថ្នាក់លើ ទើបប្រញ៉ាប់ប្រញ៉ាល់មកធ្វើការជួសជុល។ សកម្មភាពដដែលបែបនេះ វាមិនត្រឹមតែបង្កឱ្យ ផ្លូវខូចតិចតួចទៅជាច្រើន ត្រូវចំណាយថវិកាអស់តិចទៅជាអស់ច្រើនប៉ុណ្ណោះទេ គឺមួយថ្ងៃៗ ទទួលរងនូវការរអ៊ូរទាំ និងរិះគន់ដល់អាជ្ញាធរដែនដី និង រហូតរាជរដ្ឋាភិបាលទៀត ពីសំណាក់បងប្អូនប្រជាពលរដ្ឋយើង។ ត្រង់នេះ News New មិនដឹងថា អាជ្ញាធរដែនដី គាត់មានពេលវេលាខ្លះមកដើរមើល ផ្លូវ ឬក៏អត់? ឬមួយគាត់ឃើញហើយ គាត់មិនចាប់អារម្មណ៍? ឬគាត់បានឃើញហើយ និងបានរាយការណ៍ទៅលើហើយដែរ តែគ្មានចំលើយពីខាង លើឬយ៉ាងណា? ជាក់ស្តែងផ្លូវលេខ២៨៧ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កំពុងរងការខូតខាត គឺជង្ហុកស្ទើរត្រឹមជង្គង់ និង មានដក់ទឹកភ្លៀងទៀតផង។ ប៉ុន្តែគេសង្កេតឃើញថា ដូចជាពុំមានអាជ្ញាធរដែនដីណា មកមើល ឬក៏ជួសជុលឡើយ ទុកអោយប្រជាពលរដ្ឋ ដែលធ្វើ ដំណើរម៉ូតូ កង់ និងថ្មើរជើង ពិបាកឆ្លងកាត់ និងត្រូវខ្ទាតទឹក ឬភក់ ប្រឡាក់អ្នកធ្វើដំណើរ ជាហេតុធ្វើអោយបងប្អូនប្រជាពលរដ្ឋការរអ៊ូរទាំ និងរិះគន់ អាជ្ញាធរដែនដី ថា មិនចេះមើលផ្លូវ។

សូមបញ្ជាក់ថា: ផ្លូវលេខ២៨៧ នេះ ពុំមែនជាតូច ឬផ្លូវដីទេ គឺជាផ្លូវកៅស៊ូ ហើយមានទំហំធំ និងមានអ្នកធ្វើដំណើរឆ្លងកាត់ច្រើនទៀត ក្នុងមួយថ្ងៃៗ ព្រោះនៅលើផ្លូវនេះ មានទាំង សាខាពន្ធដារខណ្ឌទួលគោក សាលារៀនឯកជន និងផ្សារផងដែរ។ ជាងនេះទៅទៀត កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានស្តីបន្ទោសអាជ្ញាធររាជធានីភ្នំពេញ ករណីផ្លូវខូចតិចតួចមិនព្រមជួស ជុលនេះ។ ប៉ុន្តែប្រហែលជាពួកគាត់មិនបានស្តាប់លឺ ឬមិនចាប់អារម្មណ៍ ឬស្តាប់លឺហើយ ក៏ភ្លេចទៅវិញបាត់។ ក្នុងករណីនេះ មានតែស្នើសុំសម្តេច នាយកមន្ត្រី មានប្រសាសន៍ ម្តងទៀតហើយមើលទៅ៕

13342384_812066905590535_2119105664_n

13342523_812067112257181_910068467_n

13382322_812067102257182_1910844750_n

អត្ថបទ៖ អារុណ

 
ផ្លូវលេខ២៨៧ ក្នុងខណ្ឌទួកគោក ខូចតិចតួចហេតុអ្វីមិនព្រមធ្វើ? ផ្លូវលេខ២៨៧ ក្នុងខណ្ឌទួកគោក ខូចតិចតួចហេតុអ្វីមិនព្រមធ្វើ? Reviewed by Unknown on 6:40:00 PM Rating: 5

No comments:

Powered by Blogger.