Recent Posts

Seo Services

តើលោក កឹម សុខា អាចធ្វើបានដូចសម្តេច ហ៊ុន សែន ទេ?

13528762_1911767002383168_6074150905276291696_n

News New: នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់ប៉ុស្តិ៍នគរបាលចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញហើយ ដើម្បីធ្វើការបង់ផាកពិន័យ រឿងសម្តេច ជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាព កាលពីពេលកន្លងទៅ នៅទឹកដីខេត្តកោះកុង ក្នុងពេលដែលសម្តេច អញ្ជើញទៅចូលរួម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សាយ ភូថង នាប្រទេសថៃ។

សូមបញ្ជាក់ថា: ក្នុងករណីសម្តេចតេជោ ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព វាគ្រាន់តែជារឿងចៃដន្យ ដែលសម្តេច ចុះពីរថយន្ត ហើយឃើញម៉ូតូឌុប ក៏ទៅសំណេះសំណាលលេង និងបានឡើងសាកម៉ូតូលេង ដោយភ្លេចខ្លួនប៉ុណ្ណោះ គឺសម្តេច មិនមាន ចេតនាគោរពច្បាប់ចរាចរណ៍ដូចអ្នកខ្លះយល់នោះទេ។ បើទោះបីជាកំហុសដោយអចេតនាក្តី សម្តេចតេជោ បានធ្វើការសុំ ទោសជាសាធារណ:ម្តងរួចទៅហើយ។ចំណែកថ្ងៃនេះ សម្តេចតេជោ បានអញ្ជើញទៅបង់ពិន័យតាមច្បាប់ចរាចរណ៍ដោយ ផ្ទាល់ទៀត ដែលនេះសបញ្ជាក់អោយឃើញថា សម្តេចតេជោ គឺជាគំរូមេដឹកនាំ ប្រកាន់ច្បាប់ជាធំ ខុសពីមេដឹកនាំដទៃទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវតុលាការ កោះហៅ ម្តងជាពីរដង នៅតែមិនព្រមចូលខ្លួនទៅបំភ្លឺទៀត។

សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបង់ការផាកពិន័យខ្លួនឯងទេ សម្តេចក៏បានបង់ផាកពិន័យ សម្រាប់ម្ចាស់ម៉ូតូផងដែរ៕

13501975_1911766969049838_6813648510375686727_n

13529248_1911767482383120_2313489833722929465_n

13495148_1039392616109235_8095103769143298934_n

13521957_1039392772775886_4843093695675150698_n

13532997_1039392642775899_4672702894616286178_n

13532883_1039392862775877_199420369874213646_n

13528727_1039392799442550_1365795469492393948_n

13417610_1119616388095819_2658388689257754033_n

អត្ថបទ៖ អារុណ
តើលោក កឹម សុខា អាចធ្វើបានដូចសម្តេច ហ៊ុន សែន ទេ? តើលោក កឹម សុខា អាចធ្វើបានដូចសម្តេច ហ៊ុន សែន ទេ? Reviewed by Unknown on 7:01:00 PM Rating: 5

No comments:

Powered by Blogger.