Recent Posts

Seo Services

លោក ណុប បញ្ញារិទ្ធិ ស្រក់ទឹកភ្នែករហូតយកដៃជូតចេញ

13348926_813538552110037_684174504_n

News New: លោក ណុប បញ្ញារិទ្ធិ តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស រស្មីហង្សមាស និងជាគណ:កម្មការវាយតំលៃមួយរូប នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស បានស្រក់ទឹកភ្នែក រហូតទប់មិនបាន ទីបំផុតលោក បានយកដៃជូតទឹកភ្នែក ស្រប ពេល ដែលកាមេរ៉ា ចាប់យករូបភាពលោកនោះ។ បន្ទាប់ពីការប្រកួតរវាងបេក្ខជន បេក្ខនារី វគ្គ Live Show នាសប្តាហ៍ទី៤ កាលពីយប់ថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០១៦នេះ ត្រង់នាទីប្រកាសលទ្ធផល កូនក្រុមលោក ណុប បញ្ញារិទ្ធិ ទាំងបីរូប ដែលមួយរូប ត្រូវវាយតំលៃដោយការបោះឆ្នោតគាំទ្រ ពី សំណាក់ទស្សនិកជន និងមួយរូបទៀត គឺជាការជ្រើសរើសដោយលោកផ្ទាល់ ។ យើងសង្កេតឃើញថា មុនបន្តិចនៃការប្រកាសឈ្មោះបេក្ខជន បេក្ខ នារី ដែលទទួលបានសំលេងគាំទ្រច្រើន លោក ណុប បញ្ញារិទ្ធិ មានទឹកមុខរលីងរលោងចង់យំបន្តិច សើចបន្តិច។ ប៉ុន្តែនៅពេលដែលលទ្ធផលចេញ មក គឺលោក សោម សៅសុវណ្ណា ទទួលបានសំលេងគាំទ្រច្រើន លោក ណុប បញ្ញារិទ្ធិ ហាក់មានរំភើបយ៉ាងខ្លាំងរហូតដល់ស្រក់ទឹកភ្នែក ដាក់កាមេរ៉ា និងយកដៃជូតទឹកភ្នែកភ្លាមៗ។ យោងទៅលើ កាយវិការរបស់លោក ណុប បញ្ញារិទ្ធិ បែបនេះ សបញ្ជាក់ថា ក្នុងចិត្តលោក ណុប បញ្ញារិទ្ធិ ក៏ពេញចិត្ត និងគាំទ្រ សោម សៅសុវណ្ណា ដែរ៕

13401304_813538638776695_1493901965_n

13348875_813538602110032_1429087292_n

13384832_813538585443367_418419433_n

13407727_813538498776709_1875418692_n

អត្ថបទ៖ អារុណ
លោក ណុប បញ្ញារិទ្ធិ ស្រក់ទឹកភ្នែករហូតយកដៃជូតចេញ លោក ណុប បញ្ញារិទ្ធិ ស្រក់ទឹកភ្នែករហូតយកដៃជូតចេញ Reviewed by Unknown on 7:22:00 PM Rating: 5

No comments:

Powered by Blogger.