Thursday, June 2, 2016

គ្រោះថ្នាក់ចរាចរណ៍ក្នុងខែឧសភា ស្លាប់ ១២៨នាក់ របូស ៥០៧នាក់

13321904_839754222831265_3863840492386135505_n

News New: របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែឧសភា ឆ្នាំ២០១៦ បានកើតឡើងចំនួន ២៨៦លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១២៨នាក់ និងរបួស៥០៧នាក់។បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ អ្នកស្លាប់ ថយចុះ៣២នាក់ អ្នករងរបួសថយចុះចំនួន១៦នាក់។
នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជាប្រធានគណៈកម្មធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យរឹតបណ្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ប្រចាំខែឧសភា ឆ្នាំ២០១៦  នៅទីស្តីការក្រសួងមហាផ្ទៃ។ នាឱកាសនោះសម្តេចក្រឡាហោម ស ខេង បានទទួលស្គាល់នូវរបាយការណ៍ នៃការថយចុះនៃគ្រោះថ្នាក់ចរាចរណ៍ នេះ ដោយសម្តេចក្រឡាហោម បានកោតសរសើរចំពោះសកម្មភាពរបស់មន្ត្រីពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ត្រីនគរបាលចរចរណ៍ផ្លូវគោក ក្នុងការ បង្កើននូវសកម្មភាពត្រួតពិនិត្យការអនុវត្តច្បាប់ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់នេះ។


បើយោងតាមរបាយការណ៍ ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា គ្រោះថ្នាក់ ដែលកើត មានឡើងភាគច្រើននៅរាជធានីភ្នំពេញ ចំនួន ២៤លើក ខេត្តកំពង់ចាមចំនួន ២២លើក និងខេត្តកំពត ១៨លើក។ ចំពោះមូលហេតុ ដែលបណ្តាលឲ្យ មានគ្រោះថ្នាក់ ដោយសារការបើកបរលើសល្បឿនកំណត់ ៤២ភាគរយ ស្រវឹង ១១ភាគរយ មិនប្រកាន់ស្តាំ ១១ភាគរយ មិនគោរពសិទ្ធិ អាទិភាព ៩ភាគរយ វ៉ាជែង ១១ភាគរយ បត់ ៩ភាគរយ កត្តាយានយន្ត ៣ភាគរយ ងងុយដេក ២ភាគរយ និងកត្តាផ្សេងៗទៀ ២ភាគរយ។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថាបើប្រៀបធៀបនឹងខែមេសា(ខែមុន) ឆ្នាំ២០១៦ គ្រោះថ្នាក់ថយចុះចំនួន ៧២លើក ស្លាប់ ថយចុះចំនួន ៥៩នាក់ និងអ្នករបួសថយចុះចំនួន ១៦នាក់។ ដោយឡែកប្រៀបធៀបរយៈពេល៥ខែ(ឆ្នាំមុន)២០១៥ ចាប់ពីពេលរឹតបណ្តឹងការអនុវត្ត ច្បាប់ថ្មីពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៦ គ្រោះថ្នាក់ថយចុះចំនួន ២៦៩លើក ស្លាប់ថយចុះចំនួន ៨១នាក់ និងអ្នករបួសថយចុះចំនួន ៤៣៨នាក់ ៕


13346442_839754216164599_7992191239321534819_n

13315328_839754239497930_3990118274249541748_n

អត្ថបទ៖ អារុណ

ប្រភព៖ Page Neth Sav0eun

0 comments:

Post a Comment