Recent Posts

Seo Services

សម្តេចតេជោ ហ៊ុន សែន មានតែទឹកភ្នែកជូនដំណើរសពឯកឧត្តម សាយ ភូថង

13419188_1035341673180996_9016873360866813549_n

News New: នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា បានសំដែងការសោកស្តាយ និងអាឡោះអាល័យបំផុតចំពោះការបាត់បង់ ឯកឧត្តម ព្រឹទ្ធាចារ្យ សាយ ភូ ថង ។ ក្នុងការធ្វើដំណើរឆ្ពោះទៅចូលរួមពិធី បុណ្យសព ឯកឧត្តម ព្រឹទ្ធាចារ្យ សាយ ភូថង សម្តេចតេជោ បានសរសេរបង្ហោះ ក្នុង Facebook របស់សម្តេច ដែលមានខ្លឹមសារដូចខាងក្រោម៖

ខ្ញុំកំពុងធ្វើដំណើរទៅខេត្តកោះកុង ដើម្បីចូលរួមបុណ្យសពអុំ សាយ ភូថង នេះជាការជូនដំណើរចុងក្រោយ សំរាប់ថ្នាក់ដឹកនាំ មួយរូប ដែលធ្លាប់រួមសុខរួមទុក្ខស៊ីអត់ ស៊ីឃ្លានជាមួយគ្នា ដើម្បីការរស់រាន និងការរីកចំរើនរបស់ជាតិ។


នៅក្នុងមុខនាទីជា អនុប្រធានក្រុមប្រឹក្សារដ្ឋ ជាសមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈចាត់តាំងរបស់បក្ស អុំ សាយ ភូថង បានដើរតួរនាទីយ៉ាងសកម្មដល់ការរៀបចំគោលនយោបាយក្នុងនិង ក្រៅប្រទេស យុទ្ធសាស្ត្រ យុទ្ធវិធីរបស់បក្ស ជាអ្នកគាំទ្រយ៉ាងមោះមុតដល់ការចចារស្វែងរកសន្តិភាពដល់ការកែទម្រង់ខាងនយោបាយ និងសេដ្ឋកិច្ច ដែលខ្ញុំបានដាក់ ចេញ និងដឹកនាំអនុវត្តក្នុងឋានះជាប្រធានរដ្ឋាភិបាល នាពេលនោះ។

ការគាំទ្ររបស់គាត់ចំពោះខ្ញុំ ចំពោះនយោបាយផ្តល់កម្មសិទ្ធិជូនប្រជាជន ការមិនយកពន្ធលើដីធ្លីកសិកម្ម និងការគាំទ្រផ្សេង ទៀតក្នុងការកែទម្រង់នៃសេដ្ឋកិច្ចទីផ្សារ ។ ល។ មានតម្លៃខ្លាំងណាស់សំរាប់ជោគជ័យរបស់ជាតិនិងប្រជាជននាដំណាក់កាលដ៏លំបាកនោះ ហើយក៏ជាមូលដ្ឋានសំរាប់ជោគ ជ័យ នាថ្ងៃនេះផងដែរ។

ក្រៅពីការងារអុំប្រុស និងអុំស្រីបានជួយខ្ញុំ និងគ្រួសារប្រៀបដូចជាកូនចៅបង្កើតរបស់ខ្លួន ។ គាត់តែងផ្តល់បារីឱ្យខ្ញុំដោយដឹង ថាខ្ញុំជក់បារីច្រើន ។ អុំស្រីផ្តល់សាច់ក្រណាត់ដល់ភរិយាខ្ញុំកាត់ខោ អាវឱ្យកូនៗស្លៀកពាក់ ។

រាល់ពេលដែលខ្ញុំជួបអុំ សាយ ភូថង មិនថានៅផ្ទះគាត់ ឬនៅផ្ទះខ្ញុំ ឬនៅកន្លែងប្រជុំ ខ្ញុំនិងតែងទទួលបាននូវ នំចំណីសំរាប់ កូនៗ ព្រោះក្នុងចំណោមមេដឹកនាំសំខាន់ៗមានតែខ្ញុំម្នាក់ទេ ដែលក្មេងជាងគេនិងមានកូនតូចៗ ។ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ាណា បានជួបអុំ សាយ ភូថង ច្រើនជាងគេ ព្រោះកូនទាំង២នេះ តែងតាមខ្ញុំទៅគ្រប់ទីកន្លែង។ សំរាប់ខ្ញុំ និងភរិយាចាត់ទុកអុំ សាយ ភូថង និងអុំស្រីដូចឪពុកម្តាយរបស់ខ្លួនដែរ ។

ខ្ញុំគ្មានអ្វីដើម្បីតបស្នងសងគុណក្រៅពីធ្វើដំណើរទៅជូនដំណើរ និងលាគ្នាជាចុងក្រោយដោយដំណក់ទឹកភ្នែកនោះឡើយ៕

ប្រភព៖ Face book: សម្តេចតេជោ ហ៊ុន សែន

សម្តេចតេជោ ហ៊ុន សែន មានតែទឹកភ្នែកជូនដំណើរសពឯកឧត្តម សាយ ភូថង សម្តេចតេជោ ហ៊ុន សែន មានតែទឹកភ្នែកជូនដំណើរសពឯកឧត្តម សាយ ភូថង Reviewed by Unknown on 6:55:00 PM Rating: 5

No comments:

Powered by Blogger.