Recent Posts

Seo Services

ចុងបញ្ចប់ គណបក្សសង្គ្រោះជាតិ មានតែជំរើស២ ប៉ុណ្ណោះ

13502971_1133544060035659_1401269383404316807_o

News New:នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ ថ្នាក់ដឹកនាំមួយចំនួនធំ របស់គណបក្សសង្គ្រោះជាតិ បានធ្វើដំណើរទៅ  ជួបជុំជាមួយលោក សម រង្សុី ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។

យើងសង្កេតឃើញថា បញ្ហានយោបាយ របស់គណបក្សសង្គ្រោះជាតិ  កាន់តែតានតឹងទៅៗ  បន្ទាប់ពីមានការចាប់ខ្លួនជាបន្ត បន្ទាប់ពីសំណាក់តុលាការ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសមាជិកគណបក្សសង្គ្រោះជាតិ ដូចជា៖ លោក ហុង សុខហួរ លោក អ៊ុំ សំអាន លោក មាជ សុវណ្ណារ៉ា និងអ្នកគាំទ្រមួយចំនួនទៀតនោះ ។ ជាងនេះទៅទៀត អ្វីដែលរឹតតែធ្វើឱ្យគណបក្ស សង្គ្រោះជាតិ កាន់តែតានតឹងនោះ គឺដីការកោះហៅ លោក កឹម សុខា អនុប្រធាន គណបក្សសង្គ្រោះជាតិ ចូលបំភ្លឺក្នុងករណី រឿងអាស្រូវស្នេហា តាមខ្សែអាត់សំលេង ពីសំណាក់សាលាដំបូងរាជធានីភ្នំពេញ។ លើសពីនេះទៅទៀត ករណីកាន់តែធ្វើឱ្យ គណបក្សនេះ មានបញ្ហាដ៏ធំជាងនេះទៅទៀតនោះគឺ ភាពមិនប្រក្រតី នៃស្នាមមេដៃអ្នកគាំទ្រញត្តិសំរាប់ថ្វាយព្រះមហាក្សត្រ ដែលគេរកឃើញថា មេដៃមួយ បានផ្តិតលើឈ្មោះដល់ទៅ ៨៩នាក់ (បើតាមការលើកឡើងរបស់ឯកឧត្តម ខៀវ សុភ័គ អ្នកនាំ ពាក្យក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗកន្លងទៅនេះ) ហើយក្នុងនោះលោក ខៀវ សុភ័គ បានបញ្ជាក់ទៀតថា បើករណីក្លែងមេ ដៃ នេះ រកឃើញកាន់តែច្រើនទៅ អ្នកដែលប្រឈមផ្លូវច្បាប់មុនគេ គឺមន្ត្រីសំខាន់មួយរូបរបស់គណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញរិទ្ធ ។

ឈរបញ្ហាទាំងអស់នេះ News New អាចធ្វើបទវិភាគមួយថា គណបក្សសង្គ្រោះជាតិ ដើរដល់ចំណុចទាល់ហើយ មានន័យថា គណបក្សនេះ គ្មានមេដឹកនាំណាអាចដោះស្រាយបញ្ហាទាំងអស់ខាងលើបានឡើយ ក្រៅពីលោក សម រង្ស៊ី ដែលនិរទ្ទេសខ្លួន នៅក្រៅស្រុកនោះឡើយ ព្រោះបើគណបក្សសង្គ្រោះជាតិ សង្ឃឹមទៅលើលោក កឹម សុខា ជាប្រធានស្តីទី ដែលនៅក្នុងស្រុក មិនអាចទៅរួចឡើយ ដោយហេតុថា លោក កឹម សុខា ពេលនេះ សូម្បីតែខ្លួនឯងមិនអាចជួយបានផង ។ ដូច្នោះក្នុងរបទនេះ លទ្ធផល វានឹងចេញ ក្រោយពីកិច្ចជំនួបនេះត្រូវបានបញ្ចប់ ព្រោះយើងសង្កេតឃើញថា ជារឿងៗរាល់បញ្ហាតានតឹងទាំងអស់ របស់គណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី តែងតែរកច្រកចេញបានជានិច្ច តាមរយ: វប្បធម៌សន្ទនា រវាងលោក សម រង្សី និងសម្តេច ហ៊ុន សែន នោះ។

News New គិតថាលទ្ធផលក្រោយជំនួបរវាងលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្នុងទីក្រុងម៉ានីល នា ព្រឹកនេះ នឹងសំរេចដាក់ចេញនូវគោលការណ៍ចំនួន ២ចំណុចគឺ៖

ទី១: លោក សម រង្ស៊ី នឹងប្រើ វប្បធម៌សន្ទនា ជាមួយសម្តេច ហ៊ុន សែន តាមវិធីដែលលោកធ្លាប់ប្រើ ។

ទី២: គណបក្សសង្គ្រោះជាតិ នឹងអោយលោក កឹម សុខា ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមដីការ ៕

បញ្ជាក់ : ខាងលើនេះ គ្រាន់តែជាការវិភាគរបស់ News New ប៉ុណ្ណោះ។

13497600_1133543870035678_6965295008403275437_o

13575811_1133544053368993_5010707132375014854_o

អត្ថបទ៖ វណ្ណ:អារុណ

ប្រភព៖ លោក ភោគ ថន (សារ៉ន)
ចុងបញ្ចប់ គណបក្សសង្គ្រោះជាតិ មានតែជំរើស២ ប៉ុណ្ណោះ ចុងបញ្ចប់ គណបក្សសង្គ្រោះជាតិ មានតែជំរើស២ ប៉ុណ្ណោះ Reviewed by Unknown on 8:37:00 PM Rating: 5

No comments:

Powered by Blogger.