Recent Posts

Seo Services

លោក ស សុខា "សាកលវិទ្យាល័យ កំពុងរត់រកនិស្សិត"

13445550_1723562747921696_6329379464301566132_n

News New: ក្នុងពិធីប្រកាសតែងតាំង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្ថិតនៅក្នុងស្រុកកំចាយ មារ ខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា" សាកលវិទ្យាល័យ កំពុងរត់រកនិស្សិត " ដែលមានខ្លឹមសារថា៖

-ពុំមែនជាការនឹកឃើញសម្រាប់មួយគ្រាណានោះទេ កាលដែលរដ្ឋាភិបាលបង្កើតគ្រឹះស្ថានឧត្ដមសិក្សាតាមបណ្ដាខេត្តនោះ ពោលគឺ ជាផែនការជាក់លាក់ និងយូរអង្វែង។


-ដូចបងប្អូនបានឃើញផ្ទាល់ហើយថា នៅតាមមូលដ្ឋានមានសាលាបឋមសិក្សា មានអនុវិទ្យាល័យ មានវិទ្យាល័យ និងតាម បណ្ដាខេត្តមួយចំនួនមានមហា-សាកលវិទ្យាល័យ បើទោះជាមិនទាន់គ្រប់ខេត្តក្ដី។ ក្រៅពីសាលារដ្ឋ ក៏មានសាលាឯកជន បង្កើតហូរហែរដែរ។

-ជាក់ស្ដែងសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដែលជាគ្រឹះស្ថានអប់រំរបស់រដ្ឋមួយ ដែលកំពុងតាំងទីផ្ដល់សេវាកម្មអប់រំ ដល់យុវជនតាមខេត្ត ពុំមែនសម្រាប់តែយុវជនខេត្តព្រៃវែងតែប៉ុណ្ណោះទេ។

-សង្ឃឹមថា សាកលវិទ្យាល័យនេះ នឹងកាន់តែបោះជំហានទៅមុខ ជាប្រយោជន៍ដល់យុវជន និងវិស័យអប់រំកម្ពុជា ក្រោមការ ដឹកនាំរបស់សាកលវិទ្យាធិការ ដែលទើបតែឡើងកាន់តំណែងថ្មីនេះ៕

13419052_1723562527921718_4703603477408014991_n

13413793_1723562727921698_6347458069793522556_n

13466361_1723562724588365_6513808515701444506_n

ប្រភព៖ Page Face Book : Sar Sokha

អត្ថបទ៖

លោក ស សុខា "សាកលវិទ្យាល័យ កំពុងរត់រកនិស្សិត" លោក ស សុខា "សាកលវិទ្យាល័យ កំពុងរត់រកនិស្សិត" Reviewed by Unknown on 6:57:00 AM Rating: 5

No comments:

Powered by Blogger.