Recent Posts

Seo Services

លោក កែម ឡី ៥យ៉ាងសម្រាប់លទ្ធិប្រជាធិបតេយ្យ ឆ្លើយតបទៅ ឯឧ ងី ច័ន្ទ្រផល

10309510_1401397100085062_4930384165568387475_n

News New:  ថ្ងៃនេះក្នុងនាមជា អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យលោកបណ្ឌិត កែម ឡី បានផ្តល់ អនុសាសន៍ ៥ចំណុច ដើម្បីដំណើរការ នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ ការលើកឡើងរបស់លោក កែម ឡី នេះ គឺជាការ ឆ្លើយតបទៅនឹងប្រសាសន៍របស់ឯឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានលើកឡើងថា ការបោះឆ្នោត មិនអាចធ្វើអោយកម្ពុជាមានលទ្ធិប្រជាធិបតេយ្យនោះទេ នៅក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ជាតិស្តីអំពី អភិបាលកិច្ចល្អ និងការ បោះឆ្នោត ដើម្បីលើកកំពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាលព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ នៅ ភោជនីយដ្ឋានទន្លេរបាសាក់២ ។

អនុសាស្ត្រ ៥យ៉ាងរបស់លោក កែម ឡី នោះគឺ៖

១.ការអនុវត្តច្បាបើរបស់ប្រជាពលរដ្ឋ។

២.ការបោះឆ្នោតដោយសិរី យុត្តិធម៌ និងត្រឹមត្រូវ។

៣.សេរីភាពរបស់ប្រជាពលរដ្ឋ (បញ្ចេញមតិ ទទួលព័ត៌មាន  )។

៤.ការចូលរួមរបស់ប្រជាពលរដ្ឋ៊

៥.វប្បធម៌នយោបាយ សេដ្ឋកិច្ច ។

លោក កែម ឡី បានបន្ថែមទៀតថា ប្រទេសកម្ពុជាត្រូវគោរពរដ្ឋធម្មនុញ្ញមាត្រាទី១ ដែលបានចែងថា ប្រទេសកម្ពុជា ជាព្រះរា ជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រត្តិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។


ខាងក្រោមនេះ គឺជាការថ្លែងរបស់ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងពីព្រឹកម៉ិញ៖ មានតែការបោះឆ្នោតមួយមុខមិនអាចធ្វើឱ្យ ប្រទេសមានលទ្ធិប្រជាធិបតេយ្យនោះទេ ។ នៅកម្ពុជាបើយើងនិយាយអំពីលទ្ធិ ប្រជាធិបតេយ្យ គឺមានហើយ ប៉ុន្តែមិនមែនមក ពីការបោះឆ្នោតតែមួយមុខគត់នោះទេ។  ឯកឧត្តម ថ្លែងបែបនេះ នៅក្នុងពិធី សិក្ខាសាលាថ្នាក់ជាតិស្តីអំពី អភិបាលកិច្ចល្អ និង ការបោះឆ្នោត ដើម្បីលើកកំពស់សិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នា ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ  នៅភោជនីយ ដ្ឋានទន្លេរបាសាក់២ រាជធានីភ្នំពេញ ។ ជាងនេះទៅទៀត ឯកឧត្តមបាន លើកឡើងថាប្រទេស ដែលមានលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ មិនមែនមកពីការបោះឆ្នោតនោះទេ គឺទាល់តែមាន គណ នេយ្យភាព តម្លាភាព សុច្ចរិតភាព និងអភិបាលកិច្ចល្អ ។ ហើយអភិបាលកិច្ចល្អនេះ មិនមែនមានតែការចូលរួមពីរដ្ឋនោះទេ គឺ មានការចូលរួមពីប្រជាពលរដ្ឋ វិស័យឯកជន និងអង្គការ សង្គមស៊ីវិលផងដែរ ។

ឯកឧត្តម ក៏បានចោទជាសំណួរថា តើកម្ពុជាមានលទ្ធិប្រជាធិបតេយ្យបានដល់ណាហើយ ? បើយើងមើលត្រឡប់ក្រោយបន្តិច បន្ទាប់ពីមានការបោះឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិនោះ ចំណូលរបស់ ប្រជាជនយើង បានត្រឹមតែ ២៣០$/ឆ្នាំ រហូតមកដល់ឆ្នាំ២០១៦ នេះ ចំណូលរបស់ប្រជាជនមាន ១ ៣០០$/ឆ្នាំ ។ បើចំណូល ប្រជាជនបាន ១ ៥០០$/ឆ្នាំ នោះលទ្ធិប្រជាធិបតេយ្យអាចរស់បានរយៈពេល ៨ឆ្នាំ ហើយបើប្រជាជនបានចំណូលរហូតដល់ ៣ ០០០$/ឆ្នាំ នោះលទ្ធិប្រជាធិបតេយ្យរស់បាន ១៦ឆ្នាំ និងបើចំណូលប្រជាជនបាន ៦ ០០០$/ឆ្នាំ នោះប្រទេស និងមានលទ្ធិ ប្រជាធិបតេយ្យរហូត មិនអាចវិលរករបបផ្តាច់ការបានវិញទេ៕

13521797_566945233487459_350358139_n

13521109_566945236820792_1180840042_n

13530666_566945216820794_474247764_n

13536177_566945230154126_236334714_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)
លោក កែម ឡី ៥យ៉ាងសម្រាប់លទ្ធិប្រជាធិបតេយ្យ ឆ្លើយតបទៅ ឯឧ ងី ច័ន្ទ្រផល លោក កែម ឡី ៥យ៉ាងសម្រាប់លទ្ធិប្រជាធិបតេយ្យ ឆ្លើយតបទៅ ឯឧ ងី ច័ន្ទ្រផល Reviewed by Unknown on 12:48:00 AM Rating: 5

No comments:

Powered by Blogger.