Thursday, June 2, 2016

ឯកឧត្តម កឹម សុខា មិនចូលខ្លួនទៅតុលាការទេ ថ្ងៃទី១៤ ខាងមុខនេះ

13348651_812125485584677_1347620940_n

News New: បើយោងតាមការធ្វើសន្និសីទកាសែតរបស់ ឯកឧត្តម យ៉ែម បុញ្ញរិទ្ធ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នេះ ឯកឧត្តម យ៉ែម បុញ្ញរិទ្ធ បានបញ្ជាក់យ៉ាងច្បាស់ថា " ឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មិនចូលខ្លួនទៅឆ្លើយ នៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ តាមការកោះហៅរបស់ចៅក្រមស៊ើបសួរលោក ថាន់ ឡេង នោះឡើយ ព្រោះឯកឧត្តម ជាអ្នកតំណាងរាស្ត្រ មានអភ័យឯកសិទ្ធិត្រឹមត្រូវ" ។ ជាងនេះទៅទៀត ឯកឧត្តម យ៉ែម បុញ្ញរិទ្ធ បានបន្ថែមថា គណបក្សសង្គ្រោះជាតិ កំពុងនឹងពិភាក្សាជាមួយអ្នកច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្តាប់យោបល់ អំពីករណីរឿងឯកឧត្តម កឹម សុខា នេះបន្ថែមទៀត៕

13342196_1024129101028337_2115410546_n

 

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment