Sunday, June 12, 2016

ហ៊្វុនស៊ិនប៉ិច ស្ងាត់ឈឹងបន្ទាប់ពី ខ្មែររួបរួមជាតិ ចេញមុខ

12998486_1781186375445689_355011792870763575_n

News New: សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ និងលោក ញឹក ប៊ុនឆៃ ស្ទើរតែក្លាយទៅជាបងប្អូនបង្កើតនឹងគ្នា ក្នុងអំឡុងពេលជាច្រើនឆ្នាំ ដែលអ្នក ទាំងពីរនេះ រស់នៅក្នុងគណបក្ស ហ្វ៊ុន ស៊ិន ប៉ិច និងមានអ្នកដង្ហែរ និងដើរតាមយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ ប៉ុន្តែចំណងមេត្រីនេះ ត្រូវបានប្រេះ ស្រាំជាបន្តបន្ទាប់ ម្តងហើយម្តងទៀត រហូតដល់ទីបំផុត អ្នកទាំងពីរចែកផ្លូវគ្នាដើររៀងៗខ្លួន គឺ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច ដដែល តែលោក ញឹក ប៊ុនឆៃ ទៅជាប្រធានគណបក្សខ្មែររួបរួមជាតិ ទៅវិញ។

យើងសង្កេតឃើញថា បន្តាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ យាងមកជាប្រធានគណបក្ស ហ៊្វុន ស៊ិន ប៉ិច សារជាថ្មីម្តងទៀត ពេលនោះ លោក ញឹក ប៊ុនឆៃ ត្រូវទទួលតួនាទីជាអនុប្រធានគណបក្ស ពេលនោះសកម្មភាពរបស់សម្តេចក្រុមព្រះ ហាក់បីដូចជា លេចធ្លោរឡើងវិញ ដូចជា៖ ការចុះ ជួបសំណេះសំណាលជាមួយសកម្មជនបក្ស និងប្រជារាស្ត្រ ជាដើម។ ប៉ុន្តែត្រឹកតែរយ:ពេលខ្លីប៉ុណ្ណោះ សម្តេចក្រុមព្រះ និងលោក ញឹក ប៊ុនឆៃ ត្រូវ បែកបាក់គ្នា ដែលមិនអាចផ្សះផ្សាបាន។ លោក ញឹក ប៊ុនឆៃ បានចេញគណបក្សថ្មីរបស់លោក គឺ គណបក្សខ្មែររួបរួមជាតិ ពេលនោះលោក ញឹក ប៊ុន ឆៃ បានដឹកនាំធ្វើសមាជបក្សយ៉ាងកក្រើកប្រទេស ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ មកពីគ្រប់ខេត្ត រាជធានី និងស្ថាប័ននានា ។ ជាងនេះទៅទៀត លោក ញឹក ប៊ុនឆៃ បានចុះរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំបក្សគ្រប់ខេត្ត រាជធានី ចុះសំណេះសំណាលក្រុមចលនាយុវជនបក្សទាំង ២៥ខេត្ត រាជធានី និងមានមន្ត្រីចាស់ៗ ព្រមទាំងអ្នកគាំទ្រ គណបក្ស ហ៊្វុន ស៊ិន ប៉ិច ជាច្រើននាក់បានចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ស្របពេលដែលសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ និងគណបក្ស ហ៊្វុន ស៊ិន ប៉ិច ស្ងាត់ឈឹងនោះ៕

13178656_976012249179642_776890762685505348_n

12647136_102856980102709_2865393483211968465_n

13315577_984707744976759_76434084825294274_n

អត្ថបទ៖ អារុណ

0 comments:

Post a Comment