Recent Posts

Seo Services

ថ្ងៃស្អែក សម្តេចតេជោ ហ៊ុន សែន នឹងបង្ហាញពីប្រវត្តិនៃការបង្កើតបក្សប្រជាជនកម្ពុជា

13487853_821248664672359_1205901317_n

News New: គណបក្សប្រជាជនកម្ពុជា នឹងប្រារព្ធខួបលើកទី៦៥ឆ្នាំ នៃការបង្កើតគណបក្ស ( ១៩៥១-២០១៦ ) នៅទីស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជា ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ។

បើតាមការអោយដឹង ក្នុងពិធីនោះ នឹងមានសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទូទាំងប្រទេស ចូលរួមប្រមាណជា ១មុឺននាក់។

បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានអោយដឹងថា នៅក្នុងអង្គមិទ្ទិញ នាថ្ងៃទី២៨ ថ្ងៃស្អែក នេះ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងឡើងថ្លែងសន្ទរកថា អំពីជីវប្រវត្តិ នៃការបង្កើតឡើងគណ បក្ស ការតស៊ូ ស្នាដៃ និងគុណសម្បត្តិ បង្ហាញទៅដល់សមាជិក សមាជិកា ចូលរួមទាំងអស់ បានដឹង  និងបានយល់ចំពោះការ ខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា កន្លងមក ជាពិសេស នឹងពង្រឹងសមត្ថភាពសមាជិក សមាជិកាខ្លួន អោយមាន ភាពរឹងមាំនៅតាមមូលដ្ឋាន ដើម្បីទទួលជ័យជម្នះបន្តទៀត ក្នុងការបោះឆ្នោតអាណត្តិក្រោយនេះ៕

13529072_1125474884175378_2174585480164513260_n

13557904_1125474880842045_8729870671432430500_n

អត្ថបទ៖ អារុណ
ថ្ងៃស្អែក សម្តេចតេជោ ហ៊ុន សែន នឹងបង្ហាញពីប្រវត្តិនៃការបង្កើតបក្សប្រជាជនកម្ពុជា ថ្ងៃស្អែក សម្តេចតេជោ ហ៊ុន សែន នឹងបង្ហាញពីប្រវត្តិនៃការបង្កើតបក្សប្រជាជនកម្ពុជា Reviewed by Unknown on 5:24:00 AM Rating: 5

No comments:

Powered by Blogger.