Friday, June 17, 2016

លោក យ៉ែម បុញ្ញរិទ្ធិ បើប្តូរទីលានប្រជាធិបតេយ្យមែន គួរដាក់នៅវាលព្រះមេនល្អ

13487343_820257668104792_647983710_n

News New : បន្ទាប់ថា សាលារាជធានីភ្នំពេញ មានគម្រោងផ្លាស់ប្តូរទីលានប្រជាធិបតេយ្យ ដោយសំអាងលើប្រជាពលរដ្ឋ តំបន់នោះស្នើសុំ ព្រោះទី១: បង្កការកកស្ទះចរាចរណ៍ និងទី២: បង្កការរំខានដល់អ្នកជិតខាង ។

ជុំវិញករណីខាងលើនេះ លោក យ៉ែម បុញ្ញរិទ្ធិ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបង្ហាញពីគំនិតរបស់លោកថា មិនគួរអោយមានការផ្លាស់ប្តូរ ព្រោះទីលានប្រជាធិបតេយ្យនេះ នៅក្នុងក្រុង និងមានទីធ្លាធំល្អ ងាយស្រួលក្នុងការជួបជុំគ្នា។ ចំពោះហេតុផល ថាបង្កការកកស្ទះចរាចរណ៍នោះ លោក យ៉ែម បញ្ញរិទ្ធិ បានលើកយកសុភាសិតខ្មែរមួយឃ្លាថា" មុនធ្វើត្រូវ គិត" ត្រង់នេះលោកចង់បញ្ជាក់ថា មុនដែលអាជ្ញាធរសំរេចដាក់ទីតាំងនេះ គឺបានគិតរួចហើយ ថាវាមិនមានការកកស្ទះទេ ចុះឥលូវ ម៉េចទើបថា កកស្ទះវិញ ហើយម្យ៉ាងទៀត បើមានការកកស្ទះ ចុះកំលាំងប៉ូលីសចរាចរណ៍ ក៏អាចសម្រួលចរាចរណ៍ និងមានផ្លូវវាងដែរតើ។ ជាងនេះទៅទៀត លោក យ៉ែម បុញ្ញរិទ្ធិ បានបន្តទៀតថា ប្រសិនបើមានការចាំបាច់ ត្រូវតែដោះដូរមែន ជាគំនិត របស់លោក គួរលើកដាក់នៅវាលព្រះមេន ព្រោះទីនោះ នៅក្នុងក្រុងដែរ និងកន្លែងប្រវត្តិសាស្ត្រមួយដ៏សំខាន់។

News New សង្ឃឹមថា បើមានការផ្លាស់ប្តុរទីលានប្រជាធិបតេយ្យ ដើម្បីបញ្ច្រៀសការកកស្ទះ មែន អាជ្ញាធរខណ្ឌដូនពេញ គួរពិចារណារឿង ការចតរថយន្តតាំងលក់ដូរ ជុំវិញសួនច្បារនោះផង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕

អត្ថបទ៖ អារុណ

0 comments:

Post a Comment