Recent Posts

Seo Services

ក្រសួងអប់រំ ផ្តល់អទិភាព ៤ចំណុចដល់យុវជនកម្ពុជា

13522608_567378820110767_665193486_n

News New:  ថ្លែងទៅកាន់អ្នកចូលរួមនៅក្នុងវេទិកា តម្រង់ទិសការងារស្ម័គ្រចិត្តយុវជន ស្តីអំពី "យុវជន និងឱកាសហ្វឹកហ្វឺន ការងារ " នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ នៅភោជនីយដ្ឋានទន្លេរបាសាក់២ រាជធានីភ្នំពេញ លោក ចឹក លឹម អគ្គ លេខាធិការរង អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកម្ពុជា ដើម្បីអភិវឌ្ឍយុវជន អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា ក្រសួងបានធ្វើបទដ្ឋានគត្តិយុត្តជាច្រើនដល់យុវជនកម្ពុជា។ ក្នុងនោះ ក្រសួងមានគោលនយោ បាយ អភិវឌ្ឍយុវជនកម្ពុជា ដែលអនុវត្តចាប់ពីឆ្នាំ២០១១ រហូតមក ហើយក្រសួង មានយុត្តិសាស្ត្រ ចំនួន ១២ចំណុចសម្រាប់ យុវជន តែក្នុងនោះ ក្រសួងបានផ្តល់អទិភាពនាំមុខ ៤សម្រាប់យុវជនកម្ពុជា ៖

១.ការអប់រំ

២.ការងារ

៣.សុខភាព

៤.ការងារស្ម័គ្រចិត្ត ហើយក្រសួងលើកទឹកចិត្តដល់យុវជនអោយចូលរួមការងារស្ម័គ្រចិត្តនៅតាមស្ថាប័នផ្សេងៗ ។

ដោយឡែកលោក ឡេង វិរៈ នាយករងគំរោងផ្សេងៗ នៃអង្គកាទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ថាលោកមើល ឃើញ ជាការល្អសំរាប់ការងារស្ម័គ្រចិត្តរបស់យុវជនកម្ពុជា នាពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹង ៥ឆ្នាំមុននោះ ។ ជាងនេះ ទៅទៀត លោកបានបន្ថែមថា ការងារស្ម័គ្រចិត្តគឺ ចាប់ផ្តើមពីខ្លួនឯងផ្ទាល់ ហើយលោកសង្ឃឹមថា យុវជនកម្ពុជា នឹងចូលរួម ការងារស្ម័គ្រចិត្តនេះអោយកាន់តែច្រើន ។

ឆ្លើយតបទៅនឹងការការលើកឡើងខាងលើ កញ្ញា អ៊ុំ ស្រីរដ្ឋ និស្សិតឆ្នាំទី២ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃវិទ្យាស្ថានជាតិ ពាណិជ្ជសាស្រ្ត និងជាអ្នកស័គ្រចិត្ត នៃអង្គការសមាគមនារីអភិវឌ្ឍន៍សេដ្ឋកិច្ច និងអនាម័យ WOMEN បានលើកឡើងថា ការងារស្ម័គ្រចិត្ត វាមិនមានប្រយោជន៍សម្រាប់យើងម្នាក់នោះទេ តែវាផ្តល់ប្រយោជន៍ច្រើនណាស់ដល់សហគមន៍ យុវជន និងសង្គមជាតិផងដែរ ។ កញ្ញាបន្តថា ការងារស្មគ្រ័ចិត្តគឺ បានផ្តល់ប្រយោជន៍ច្រើនដល់យើង ពិសេសបានបទពិសោធន៍ និង ការមើលឃើញឱកាសកាន់តែច្រើនសម្រាប់យុវជនកម្ពុជា៕

13480248_567371493444833_491209719_n

13552780_567371460111503_2080589535_n

13515167_567371466778169_2138512988_n

13521188_567379016777414_853436892_n

13530256_567379060110743_1697640300_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)
ក្រសួងអប់រំ ផ្តល់អទិភាព ៤ចំណុចដល់យុវជនកម្ពុជា ក្រសួងអប់រំ ផ្តល់អទិភាព ៤ចំណុចដល់យុវជនកម្ពុជា Reviewed by Unknown on 6:18:00 AM Rating: 5

No comments:

Powered by Blogger.