Recent Posts

Seo Services

លោក យ៉ែម បុញ្ញរិទ្ធ ការប្រកួតប្រជែងចាញ់ ឬឈ្នះជារឿងធម្មតា

13434862_1155198991210231_6747712079632559900_n

News New: លោក យ៉ែម បុញ្ញរិទ្ធ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបង្ហាញពី គោលការណ៍ក្នុងការប្រកួតប្រជែង ដែលមានអត្ថន័យ ដូចខាងក្រោម៖

រាល់ការប្រកួតប្រជែងតែងតែមានអ្នកឈ្នះ និងអ្នកចាញ់ ក៏ប៉ុន្តែនេះជារឿងធម្មតា ពីព្រោះអ្នកឈ្នះអាចក្លាយជាអ្នកចាញ់ អ្នក ចាញ់អាចក្លាយជាអ្នកឈ្នះ ឬក៏អ្នកឈ្នះនៅតែឈ្នះ អ្នកចាញ់នៅតែចាញ់ ពីព្រោះការប្រកួតប្រជែងនោះ ដែលគេឲ្យឈ្មោះថា ការប្រកួតប្រជែងធ្វើល្អ អភិវឌ្ឍសង្គម ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ ដែលជាអ្នកសម្រេច។ ដូច្នេះ ការចាញ់ ឬឈ្នះ គឺ ជារឿងធម្មតា រឿងសំខាន់គឺ នាំគ្នាធ្វើល្អ អភិវឌ្ឍសង្គម រៀបចំសង្គម ដើម្បីជាផលប្រយោជន៍ដល់ជាតិមាតុភូមិ។

ការប្រកួតប្រជែងតាមគោលនយោបាយ តាមការអនុវត្តន៍គោលនយោបាយ ដែលជាកិច្ចសន្យាមួយចំពោះមុខរាស្រ្ត ក្នុងការ បម្រើសេវាសាធារណៈ រដ្ឋបាលសាធារណៈ ការធ្វើទំនើបកម្មលើវិស័យនានា ក៏ដូចជាការខិតខំបង្កើតការងារសម្រាប់យុវជន ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាកំណើនសេដ្ឋកិច្ចគ្រួសារ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការរុញច្រាននាវាកម្ពុជាឲ្យ វិវត្តន៍រីកចម្រើនទៅមុខ ក្នុងឱកាសដែលមានសន្តិភាព និងស្ថិរភាព។ យើងចូលរួមអប់រំបណ្តុះបណ្តាលអោយមានធនធានមនុស្សល្អៗ និងបណ្តុះបន្តឲ្យបានកាន់តែច្រើនឡើង កាន់តែល្អប្រសើរ សម្រាប់សង្គម។


លោក យ៉ែម បុញ្ញរិទ្ធ បានបង្ហាញបែបនេះ នៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោល ១៩៧ ក្រុង-ស្រុក-ខណ្ឌ ក្រុមទី២ វគ្គទី១ នៅ ថ្ងៃទី២៥-២៦ ខែមិថុនា ឆ្នាំ២០១៦ រួមមាន៖ ខេត្តកំពង់ចាម - កំពង់ស្ពឺ - កំពង់ធំ - កំពត - កណ្តាល - សៀមរាប - ព្រះសីហនុ - ស្ទឺងត្រែង - ស្វាយរៀង - តាកែវ - កែប - ប៉ៃលិន - ត្បូងឃ្មុំ។

13524395_1155198977876899_1294400014877027094_n

13533178_1155199007876896_4788547176339630498_n

13552780_567371460111503_2080589535_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

លោក យ៉ែម បុញ្ញរិទ្ធ ការប្រកួតប្រជែងចាញ់ ឬឈ្នះជារឿងធម្មតា លោក យ៉ែម បុញ្ញរិទ្ធ ការប្រកួតប្រជែងចាញ់ ឬឈ្នះជារឿងធម្មតា Reviewed by Unknown on 7:50:00 AM Rating: 5

No comments:

Powered by Blogger.