Thursday, June 16, 2016

លោក សេង គន្ធ ផ្តល់អំណោយ ១១គ្រួសារ ក្នុងសង្កាត់ភ្លើងឆេះរទេះ

13445758_595733630593362_7470555905617963264_n

News New: នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោក សេង គន្ធ អភិបាលរង នៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ បាននាំយកគ្រឿងឧបភោគ បរិភោគ សំភារ:ប្រើប្រាស់ និងថវិការ របស់ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះជួយខណ្ឌពោធិ៌សែនជ័យ ឯកឧត្តម ក្រូច ផាន ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌ ពោធិ៍សែនជ័យ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិត្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំនួន ១១គ្រួសារ ដែលជួបការលំបាកខ្វះខាតជីវភាព។

អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖
អង្ករ ២៥គីឡូក្រាម  មី ១កេះ ស្ករស ២គីឡូក្រាម ទឹកក្រូច ៦កំប៉ុង ឆ្នាំង ១ ខ្ទះ ១ វែកឆា ១ ចានស្រាក់ ១យួរ តែ ១០កញ្ចប់ និង ថវិកា ៥មុឺនរៀលផងដែរ៕

13427721_595733623926696_4984532807136524370_n

13445507_595733717260020_6337886743003406009_n

13466115_595733787260013_574726905847855226_n

13435320_595733693926689_8896604281618994276_n

អត្ថបទ៖ អារុណ

0 comments:

Post a Comment