Saturday, June 18, 2016

សម្តេចតេជោ ហ៊ុន​ សែន កក្រើកផ្សារភូមិថ្មី ព្រឹកម៉ិញនេះ

13427775_1036051653109998_1232785507671734864_n

News New: នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយកក្រើកពេញផ្សារភូមិថ្មី ដែលស្ថិតនៅក្នុងភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង បន្តាប់ពី សម្តេច បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារភូមិថ្មីនោះ ។

ក្នុងដំណើរចុះសួរសុខទុក្ខរបស់សម្តេចតេជោ នៅពេលនោះ បានធ្វើបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ទាំងអស់ មានការភ្ញាក់ ផ្អើល និងរំភើបរីករាយបំផុត បន្ទាប់ពីឃើញវត្តមានសម្តេចនាយករដ្ឋមន្ត្រី អញ្ជើញទៅដោយផ្ទាល់ ក្នុងសភាពដូចប្រជាពល រដ្ឋនោះ។ ជាងនេះទៅទៀត សម្តេចតេជោ បានបង្ហាញពីភាពស្និទ្ធស្នាលបំផុត ជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ដែល ប្រៀបបានដូចជា បងប្អូនបង្កើតនឹងគ្នា និងបានថតរូប Selfie យ៉ាងសប្បាយរីករាយជាមួយពួកគាត់ទៀតផង។

បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ក្នុងផ្សារភូមិថ្មី ដែលស្ថិតនៅក្នុងភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង បានសំដែងការសប្បាយរីករាយ ប្រកបដោយក្តីគោរព ស្រលាញ់ ចំពោះសម្តេចតេជោ និងបានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ល្អបំផុតសំរាប់ពួកគាត់ ជារៀងរហូត៕

13423736_1036052336443263_985010868710295460_n

13434769_1036051299776700_11316798252155401_n

13435509_1036052559776574_271157893190905814_n

13435418_1036051546443342_4279067566842855098_n

13344643_1036052556443241_2601883875994832575_n

13423947_1036052043109959_5538684483146641417_n

13434923_1036051873109976_4531150598955363359_n

អត្ថបទ៖ អារុណ

0 comments:

Post a Comment