Recent Posts

Seo Services

ថ្នាក់ដឹកនាំអង្គការសបី ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

13418921_1740157126253416_6162519571858934747_n

News New: នាឱកាសព្រះរាជពិធីបុណ្យចំរើនព្រះជន្មគម្រប់ ៨០ ឈានចូល ៨១ព្រះវស្សា នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ថ្នាក់ដឹកនាំ និងមន្ត្រី ព្រមទាំងសមាជិកនៃ អង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន ហៅអង្គការសបី សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតសូមគោរពថ្វាយព្រះពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គ ទ្រង់មានព្រះ កាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់គង់ប្រថាប់ជា ម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រ ជាកូន ចៅ ចៅទួតរបស់ព្រះអង្គជានិច្ចនិរន្តន៍តរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់យើងខ្ញុំទាំងអស់គ្នា សូមសំដែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ព្រះរាជគុណូបក្ការ:របស់សម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដែលជានិច្ចកាលព្រះអង្គ តែងតែមានព្រះព្រហ្មវិហារធម៌ ព្រះទ័យជ្រះថ្លាបរិសុទ្ធ លះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ព្រមទាំងបានបរិច្ចាកព្រះ រាជទ្រព្យផ្ទាល់របស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ ពិសេសក្នុងព្រះរាជសកម្មភាព សង្គមកិច្ច មនុស្សធម៌ វប្បធម៌ សាសនា និងសេចក្តីសុខក្សេមក្សាន្តជូនប្រជារាស្ត្រខ្មែរជាកូន ចៅ ចៅទួតរបស់ព្រះអង្គទូទាំងប្រទេស។

ជាថ្មីម្តងទៀត ខ្ញុំម្ចាស់យើងខ្ញុំ សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយលើលោក ទេវតា ថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រមទាំងគុណបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ សូមជួយអភិបាលគ្រងរក្សាប្រោះព្រំសព្ទសាធុការពរ បវរសួស្តី វិបុលសុខ បវរមហាប្រសើរ ថ្វាយចំពោះមហា ក្សត្រី ព្រះវររាជជាតិខ្មែរ ព្រមទាំងព្រះញាតិវង្សានុវង្ស សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

សូមក្រាបបង្គំទូលថ្វាយនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦

ពីខ្ញុំម្ចាស់ ហោ វ៉ាន់នី ប្រធានស្តីទី អង្គការសបី និងមន្ត្រី ព្រមទាំងសមាជិកទូទាំងព្រះរាជាណាចក្រកម្ពុជា
ថ្នាក់ដឹកនាំអង្គការសបី ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ថ្នាក់ដឹកនាំអង្គការសបី ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ Reviewed by Unknown on 12:09:00 AM Rating: 5

No comments:

Powered by Blogger.