Wednesday, June 8, 2016

លោក យ៉ែម បុញ្ញរិទ្ធ បង្ហាញសញ្ញាណឈានទៅរកភាពធូរស្បើយ នៃនយោបាយកម្ពុជា

13414452_815056078624951_1072724979_n

News New: នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ លោក យ៉ែម បុញ្ញរិទ្ធ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្លែងជូនប្រជាពលរដ្ឋអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ និងអ្នកសារព័ត៌មាន នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថា គណបក្សសង្គ្រោះជាតិ ទោះក្នុងស្ថានភាពនយោបាយតានតឹងយ៉ាងណាក៏ដោយ ក៏គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់គោលជំហ រក្សានូវវប្បធម៌ សន្ទនា ជានិច្ចជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបុប្វហេតុជាតិមាតុភូមិ។ ជាងនេះទៅទៀត គណបក្សសង្គ្រោះជាតិ ក៏មានក្រុមការងារមួយសំរាប់ ចចារជាមួយគណបក្សប្រជាជនកម្ពុជា ដោយសន្តិវិធី និងមិនចាំបាច់មានរបៀបវារ:ឡើយ។

បើយោងតាមការលើកឡើងរបស់លោក យ៉ែម បុញ្ញរិទ្ធ នាពេលនេះ សបញ្ជាក់ថា គណបក្សទាំងពីរ អាចនឹងឈានទៅដល់ការចចារដោយសន្តិវិធី មួយ ដូចដែលធ្លាប់ធ្វើជារៀងរាល់ដង ហើយបញ្ហាតានតឹងផ្នែកនយោបាយនេះ នឹងត្រូវធូរស្បើយឡើងវិញ ព្រមទាំងឈានទៅរកការបោះឆ្នោតមួយ ដោយសន្តិវិធី យុត្តិធម៌ ត្រឹមត្រូវ នាពេលខាងមុខជាក់ជាមិនខានឡើយ ហើយនេះជាអ្វី ដែលប្រជាពលរដ្ឋកម្ពុជា ចង់បាន៕

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment