Recent Posts

Seo Services

គ្រួសារសពខ្សែភ្លើងឆក់ស្លាប់ ៣នាក់ឪពុកកូន ទទួលអំណោយកាកបាទក្រហមខេត្តតាកែវ

13418789_1017055365016585_3885997305254880011_n

News New: នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នេះ លោកជំទាវ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត តាកែវ និងអនុសាខាក្រុងដូនកែវ បាននាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ទៅសួរសុខទុក្ខ ក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយករណីឆក់ខ្សែភ្លើង រហូតបណ្ដាល អោយស្លាប់បាត់បង់ជីវិតមនុស្ស ៣នាក់ មានឪពុក និងកូនពីរនាក់ កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិដូនពែង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។
សូមបញ្ជាក់ថា៖ ករណីឆក់ខ្សែភ្លើងបណ្តាលអោយស្លាប់ឪពុក និងកូនពីរនាក់នេះ គឺខណៈជនរងគ្រោះជាឪពុក កំពុងផ្សារធ្វើ ដំបូលផ្ទះ ស្រាប់តែខ្សែភ្លើង បានដាច់បណ្ដាលអោយឆក់ឪពុក។ ក្រោមពីឃើញឪពុកកំពុងឆក់ខ្សែភ្លើងដូច្នោះ កូនប្រុស ដែល មានអាយុ ១០ឆ្នាំ បានស្ទុះទៅជួយឪពុក តែជាអនិច្ចាត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមមួយរំពេច ។ បន្ទាប់មក កូនស្រីអាយុ ១៣ឆ្នាំ ឃើញឪពុក និងប្អូនកំពុងឆក់ខ្សែភ្លើង ក៏រត់មកជួយ ទីបំផុត ត្រូវខ្សែភ្លើងឆក់ស្លាប់ទាំង ៣នាក់ ឪពុក និងកូនតែម្ដង គួអោយ អាណោចអាធមជាទីបំផុត។


ចំពោះអំណោយ ដែលបានផ្តល់ជូនក្រុមគ្រួសារចនរងគ្រោះ នាពេលនេះ រួមមាន ៖
១.អង្ករ ១០០គីឡូក្រាម
២.ទឹកក្រូច ៥កេស
៣.ទឹកបរិសុទ្ធ ៥កេស
៤.ថវិកា ចំនួន ៣ ០០០ ០០០រៀល (បីលានរៀល) ៕


13442206_1017055435016578_721289041438641816_n

13432269_1017055485016573_4307654450187131178_n

អត្ថបទ៖ អារុណ
គ្រួសារសពខ្សែភ្លើងឆក់ស្លាប់ ៣នាក់ឪពុកកូន ទទួលអំណោយកាកបាទក្រហមខេត្តតាកែវ គ្រួសារសពខ្សែភ្លើងឆក់ស្លាប់ ៣នាក់ឪពុកកូន ទទួលអំណោយកាកបាទក្រហមខេត្តតាកែវ Reviewed by Unknown on 12:17:00 AM Rating: 5

No comments:

Powered by Blogger.