Thursday, June 9, 2016

ឯកឧត្តម ស្បោង សារ៉ាត ប្រគល់បច្ច័យ ៣២លានរៀល ដល់វត្តតាកោ ស្រុកពោធិរៀង

13423938_1636914089968451_7627365127437438466_n

News New: ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់អោយប្រើប្រាស់នូវឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តបទុមរត៍ ហៅវត្តតាកោ ស្ថិតនៅក្នុងភូមិភ្លយ ឃុំតាកោ ស្រុកពោធិរៀង ខេត្តព្រៃវែង ។ ឧបដ្ថានសាលានេះ មានទំហំ ២៥ម៉ែត្រ x ៣២ម៉ែត្រ សាងសងអស់ប្រាក់សរុបចំនួន ១,០០១,៨៧២,២០០រៀល ។ នាឱកាសនោះដែរ ឯកឧត្តម ស្បោង សារ៉ាត និងលោកជំទាវ បានប្រគេនបច្ច័យព្រះគ្រូចៅអធិការវត្តចំនួន ២៨,០៩១,៧០០រៀល និង ១,១២០ដុល្លារ សំរាប់ទុកកសាង ហេដ្ឋារចនាស័ម្ពន្ធក្នុងវត្តជាបន្តទៀត៕

13432243_1636914056635121_3486815250383288141_n

13344627_1636914153301778_6362617326413148385_n

12991111_1636914179968442_8733525586863114852_n

អត្ថបទ៖ អារុណ

0 comments:

Post a Comment