Recent Posts

Seo Services

នាយឧត្តមសេនីយ៍ ប៉ុល សារឿន កងទ័ពត្រូវការពាររដ្ឋាភិបាលស្របច្បាប់

13465968_1748927158724990_3869076277793720237_n

News New: ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងត្បាល់១០០ម.ម កាំភ្លើង DKZ និង កាំភ្លើងការ ពារអាកាស ឆ្នាំ២០១៦ របស់កងពលធំអន្តរាគមន៍លេខ២។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវការសាកសួរសុខទុក្ខ ក្តីនឹករឮកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ ជូនចំពោះនាយទាហាន នាយទាហានរង ពលទាហាន យោធា ចារ្យ និងសិក្ខាកាមទាំងអស់ ដែល បាន និងកំពុងបំពេញបេសកកម្មក្នុងការសិក្សារៀនសូត្រ កសាងប្រភពធនធានមនុស្ស ជាពិសេសបានធ្វើពលិកម្មប្រកប ដោយវីរភាពអង់អាចក្លាហាន ហ៊ានបូជាជីវិតក្នុងបុព្វហេតុនៃកិច្ចការពារបូរណភាព ទឹកដី មាតុភូមិ ព្រមទាំងបានខិតខំកសាង  អភិវឌ្ឍអង្គភាពអោយបានរៀបរយនិងរីកចម្រើនជាលំដាប់។

ជាងនេះទៅទៀត ឯកឧត្តមបានបញ្ជាក់ថា សមត្ថភាពធនធានមនុស្សពិតប្រាកដ គឺកើតចេញពីការខិតខំសិក្សារៀនសូត្រ និង ការហ្វឹកហ្វឺន បណ្តុះបណ្តាលមានកម្រិតស្តង់ដា ។ ដូច្នេះយើងត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងថែមទៀតក្នុងវិស័យហ្វឹកហ្វឺន ដើម្បីឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់យើង។ ពីព្រោះថា កងទ័ពដែលខ្លាំងពូកែ គឺកងទ័ព ដែលមានការហ្វឹកហ្វឺនជា ប្រចាំ មានឆន្ទៈមោះមុត ក៏ប៉ុន្តែការហ្វឹកហ្វឺននោះ មិនមែនធ្វើត្រឹមតែដើម្បីហ្វឹកហ្វឺនប៉ុណ្ណោះទេ គឺហ្វឹកហ្វឺន ក៏ដើម្បីគុណភាព ហើយពេលប្រយុទ្ធទទួលបានជោគជ័យលើសមរភូមិ (ដោយធានាបានទាំងមនុស្សនិងសម្ភារៈ) ។ កត្តាទាំងនេះ ទើបក្លាយជា កងទ័ពដែលខ្លាំងពូកែ ដែលជារបងពិតប្រាកដ ជារបងខ្លឹមក្នុងកិច្ចការពារបូរណភាពទឹកដីនិងការពារជាតិ ។ លើសពីនេះទៅ ទៀត ក្នុងនាមយើងជាកងយោធពលខេមរភូមិន្ទ ត្រូវថែរក្សាការពារឱ្យបានដាច់ខាតនូវសន្តិភាព ប្រឆាំងដាច់ខាត រាល់សកម្ម ភាព ឬការញុះញង់ណាមួយ ដែលនាំឱ្យមានការបំផ្លាញសន្តិភាព ឬ បង្កអស្ថិរភាពនិងចលាចលក្នុងសង្គមជាតិ ឬសកម្មភាព ណាមួយចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺយើងត្រូវកំចាត់ចោលភ្លាមដោយភាពម៉ឺងម៉ាត់ ពីព្រោះថា កងយោធពល ខេមរភូមិន្ទ ត្រូវមានភារកិច្ចការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារប្រទេសជាតិ ដែលកំពុងមានសុខ សន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងការពារភាពសុខសាន្តជូនប្រជាពលរដ្ឋនៃយើង។
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ និងអង្គភាព ត្រូវលើកកម្ពស់មនសិកា ស្នេហាជាតិ ស្មោះត្រង់ដាច់ខាតចំពោះជាតិ គោរពលក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ប្រគល់ជូន។ ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុង មានឆន្ទៈមោះមុត ខិតខំសិក្សារៀនសូត្រ និងធ្វើការស្រាវជ្រាវក្បួនយោធាឱ្យបានហ្មត់ចត់ ស្ទាត់ជំនាញលើផ្នែកបច្ចេកទេសប្រើប្រាស់អាវុធ ផ្នែកយុទ្ធវិធី មានវិន័យម៉ឺង ម៉ាត់ នោះទើបសក្តានុពលកម្លាំងរបស់យើងកាន់តែមុតស្រួច ហើយបង្កបានជាឧត្តមភាពកម្លាំង ដើម្បីដណ្តើមយកជ័យជម្នះ លើសមរភូមិ។ជាងនេះទៅទៀត អង្គភាពត្រូវបង្កើនវិធានការគ្រប់គ្រង ថែរក្សាសម្ភារៈបរិក្ខារ សព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗ ឱ្យបានល្អ ព្រមទាំងត្រូវយកចិត្តទុកដាក់បង្កបង្កើនផល ខិតខំថែទាំសុខភាពកងទ័ព ជំរុញឱ្យកងទ័ពឱ្យទៅធ្វើអត្តសញ្ញាណ ប័ណ្ណស៊ីវិលអោយបានគ្រប់ៗគ្នា ។ បន្តកសាងប្រៀបការពារជាតិ ថែទាំប្រព័ន្ធការពារ ខិតខំបណ្តុះបណ្តាល កសាងកម្លាំង និងពង្រឹងគុណភាពកងទ័ព សំដៅធានារ៉ាប់រងភារកិច្ចការពារបូរណភាពទឹកដីនៃមាតុភូមិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាពិសេស ត្រូវសហការល្អជាមួយកងកម្លាំងប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗ ដោយសន្តិវិធី សំដៅកសាងតំបន់ ព្រំដែនមួយអោយក្លាយជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ និងត្រូវរៀបចំសមាសភាពនាយទាហាន វ័យក្មេង សម្រាប់បន្តវេន ឱ្យបានត្រឹមត្រូវតាមជំនាញ ឱ្យទៅបម្រើការនៅតាមអង្គភាពចំណុះ ដើម្បីទទួលបាននូវបទពិសោធ និងត្រៀមខ្លួនជាបណ្តើរៗសម្រាប់បន្តវេនពីរៀមច្បង ក្នុងការដឹកនាំបញ្ជាអង្គភាព ឈានទៅរកការរីកចម្រើនថែមទៀត ក្នុង បុព្វហេតុ នៃកិច្ចការពារជាតិអោយបានរឹងមាំ៕

13501887_1748927085391664_7483847714696220091_n

13465939_1748926808725025_4372763467511734479_n

13533182_1748926922058347_576561341042375094_n

13465939_1748926808725025_4372763467511734479_n

13528830_1748926958725010_1902781700402953508_n

13465939_1748927292058310_7912439233514432730_n

13528755_1748927535391619_4151473809340001188_n

13512114_1748927398724966_3503499012487946308_n

អត្ថបទ៖ លោក ភោគ ថន(សារ៉ន)

ប្រភព៖ Page Facebook: Pol Saroeun
នាយឧត្តមសេនីយ៍ ប៉ុល សារឿន កងទ័ពត្រូវការពាររដ្ឋាភិបាលស្របច្បាប់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន កងទ័ពត្រូវការពាររដ្ឋាភិបាលស្របច្បាប់ Reviewed by Unknown on 2:04:00 AM Rating: 5

No comments:

Powered by Blogger.